ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ ឈឺចាប់ណាស់កូនតែពុកត្រូវទ្រាំអត់ធ្មត់ព្រោះការងារដែលពុកត្រូវធ្វើគឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញពីរបបឃោរឃៅ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលឹកក្នុងខួប៤៥ឆ្នាំ នៃការស្លាប់របស់កូនប្រុស ហ៊ុន កំសត់ របស់សម្ដេចដែលបានស្លាប់ដោយសារការធ្វេសប្រហែសរបស់គ្រូពេទ្យខ្មែរក្រហមក្រោយពេលដែលទើបប្រសូត។ សម្ដេចតេជោ ថាជារឿងដែលតក់ស្លុតនិងឈឺចាប់បំផុត ហើយទឹកភ្នែករបស់សម្ដេចតែងតែហូរជានិច្ចពេលរំលឹកដល់រឿងនេះ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងហ្វេសបុកផេករបស់សម្ដេចដោយរំលឹកទៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ នៅពេលដែលកូនប្រុស ហ៊ុន កំសត់ របស់សម្ដេចបានប្រសូតនៅម៉ោង៦ព្រឹក គ្រូពេទ្យបានធ្វើឱ្យរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើបាក់ឆ្អឹងខ្នងធ្លាក់ដល់ដី។ ក្នុងពេលដែលសម្ដេចឈានជើងចូលមន្ទីរពេទ្យអ្នកជំងឺក្នុងមន្ទីរពេទ្យបានស្រែកប្រាប់សម្ដេចថា «រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ» ពេលនោះភាពតក់ស្លុតបានកើតឡើងចំពោះសម្ដេចតេជោភ្លាម នឹងបានរត់ទៅរកកូនឃើញឈាមកូនហូរចេញតាមមាត់ស្លាប់បាត់ហើយ។

ការឈឺចាប់ដោយសារកូនស្លាប់ជាការឈឺចាប់មួយទៅហើយ ហើយកាន់តែឈឺចាប់ថែមទៀតនៅពេលដែលសុំមេបញ្ជាការយកកូនទៅកប់មិនត្រូវបានអនុញ្ញាត។

សម្ដេចបានសរសេររៀបរាប់ថា៖ «មិនត្រឹមតែមិនបានទទួលការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង “កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់” “មិត្តឯងមិនមែនគ្រូពេទ្យទេ” “បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ” “មានពេទ្យយកខ្មោចកូននេះទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ” “ការងារអង្គការសំខាន់ជាងការងារបុគ្គល” ។ល។»

សម្ដេចបន្ថែមទៀតថា៖ «ឈឺចាប់ណាស់កូន តែពុកត្រូវទ្រាំអត់ធ្មត់ព្រោះការងារដែលពុកត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឱ្យកូនក្រៅតែពីក្រម៉ា១ ដែលដោះចេញពីកពុកដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូនដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូនស្លាប់ហើយនឹងដាក់ឈ្មោះកូនថា “កំសត់”។ ឈ្មោះនេះនៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូន កំសត់នេះហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា»។

រហូតមកដល់ពេលនេះសម្ដេចតេជោ មិនដឹកថាពេទ្យខ្មែរក្រហមយកសពរបស់កូនសម្ដេចទៅកប់នៅទីណានោះទេ ខណៈសម្ដេចតែងតែសុំទោសដល់កូនប្រុសកំសត់ជានិច្ចនៅពេលរំលឹកដល់រឿងនេះ។

សម្ដេចបានរៀបរាប់ថា៖ «ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូនគេយកទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពីមន្ទីរពេទ្យទៅព្យាបាលតាមបែបបុរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូននៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែបានសាងសង់សំរាប់កូនតាំងពីទសវត្សឆ្នាំ ១៩៨០ មក»។

រៀងរាល់ពេលដែលសម្ដេចតេជោនឹកដល់ការស្លាប់របស់ទារក «ហ៊ុន កំសត់» ទឹកភ្នែកសម្ដេចហូរចេញមក គឺជាទឹកភ្នែកនឹកដល់កូន ជាទឹកភ្នែកដែលលើសពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជារាប់លាននាក់ដែលត្រូវពួកប៉ុលពតសម្លាប់។ ទឹកភ្នែកនេះហើយដែលបញ្ជាក់ពីការអត់ធ្មត់របស់សម្ដេចរង់ចាំឱកាសដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសបានរីកចម្រើនរហូតសព្វថ្ងៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក