ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

យុវជនម្នាក់ដែលគេសង្ស័យជាពលករខ្មែរត្រូវសត្វដំរីព្រៃជាន់ព្រេចស្លាប់នៅក្នុងទឹកដីថៃ

បាត់ដំបង៖ ប្រភពព័ត៌មានបឋមពីតំបន់ព្រំដែនបានឲ្យដឹងថាយុវជនម្នាក់ដែលគេសង្ស័យថាជាពលករខ្មែរត្រូវសត្វដំរីជាន់ព្រេចបណ្តាលអោយស្លាប់នៅក្នុងទឹកដីថៃនៅវេលារំលងអាធ្រាតឈានចូលថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅត្រង់កំណាត់ផ្លូវណងខ្លាំ ក្នុងភូមិសាស្ត្រភូមិ១ ឃុំខៅកែវ ស្រុកថាម៉ៃ ខេត្តច័ន្ទបុរី ប្រទេសថៃ ឈមនឹងស្រុកកំរៀង នៃខេត្តបាត់ដំបង។

ប្រភពខាងលើបានបន្តថា រហូតមកទល់ព្រលប់ថ្ងៃទី ០៩ ខែ វិច្ឆិកានេះនៅមិនទាន់មានប្រភពផ្លូវការណាមួយបញ្ជាក់ពីសាវតាជនរងគ្រោះឲ្យបានច្បាស់នៅឡើយទេ ប៉ុន្តែតាមភិនភាគជនរងគ្រោះជាយុវជនមានអាយុប្រមាណជា ២២ឆ្នាំ ហើយនៅក្បែរសាកសពគេប្រទះឃើញមានម៉ូតូ ០១គ្រឿងជារបស់ជនរងគ្រោះ ហើយមានស្លាកស្នាមបុកត្រូវផ្នែកខាងមុខខ្ទេច ដែលសមត្ថកិច្ចថៃសន្និដ្ឋានថាអាចដោយសារស្ថានភាពផ្លូវងងឹតធ្វើអោយយុវជនរងគ្រោះជិះម៉ូតូបុកសត្វដំរី ទើបសត្វដំរីតាមជាន់រហូតដល់ស្លាប់ ម្យ៉ាងទៀតនៅក្បែទីតាំងកើតហេតុក៏មានស្នាមដានជើងដំរីចេញពីព្រៃមករកសុីផ្លែម្នាស់របស់ប្រជាពលរដ្ឋបានដាំក្នុងចម្ការក្បែរនោះផងដែរ។

ប្រភពដដែលបានបញ្ជាក់ថា ករណីដូចគ្នារយ:ពេលមួយសប្តាហ៍ចុងក្រោយនេះសត្វដំរីព្រៃដែលនៅលើទឹកដីថៃបានចេញមកជាន់ព្រេចសម្លាប់មនុស្សសរុបចំនួន ០២នាក់ហើយ ដែលគេដាក់ការសង្ស័យថាជាពលករខ្មែរទៅធ្វើការងារចម្ការនៅប្រទេសថៃ។

ជុំវិញហេតុការណ៍ដ៏អាក្រក់ខាងលើនេះដែរ លោក សុខ គឹមខុន អភិបាលស្រុកកំរៀងបានប្រាប់អោយដឹងថាលោកនៅមិនទាន់ទទួលបានព័ត៌មានខាងលើនេះនៅឡើយទេ ហើយលោកនឹងស្រាវជ្រាវទាក់ទងទៅភាគីពាក់ព័ន្ធ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក