ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទាហានថៃឃាត់ខ្លួនពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់បានចំនួន៥៥នាក់

បន្ទាយមានជ័យ ៖ ទាហានឈុតខ្មៅថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរ រយៈពេល០២ថ្ងៃជាបន្តបន្ទាប់សរុបចំនួន៥៥ នាក់ (ស្រី១៩នាក់ ) នៅចំណុចភូមិថាប់ភិកណយ ឃុំថាប់ភិកនិងភូមិខៅណយ ឃុំក្លងណាំសៃ ស្រុកអរញ្ញ ខេត្តស្រះកែវ។

នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានទទួលដំណឹងពីទាហានឈុតខ្មៅថៃដែលឈរជើងទល់មុខប៉ុស្ដិ៍ការពារព្រំដែនចំបក់ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ថានៅថ្ងៃទី៨ ខែវិច្ឆិកា មានប្រជាពលរដ្ឋខ្មែរចំនួន៣៤នាក់(ស្រី១៦នាក់) បានលួចឆ្លងដែនចូលទៅទឹកដីរបស់ថៃ ហើយត្រូវបានឃាត់ខ្លួន។ តាមការសួរនាំ គឺដើរចេញមកពីចំណុចភូមិគីឡូ៩ ស្រុកសំពៅលូន ខេត្ដបាត់ដំបង ឆ្លងអូរចូលទឹកដីថៃ ។

ករណីមួយទៀត ទាហានឈុតខ្មៅបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន១១នាក់នៅវេលា ម៉ោង០៣និង៣០នាទីទាបភ្លឺ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចមាត់អូរព្រំដែន ក្នុងភូមិសាស្ត្រ ភូមិខៅណយ ឃុំ ក្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។

បច្ចុប្បន្នពលរដ្ឋខ្មែរទាំង៥៥នាក់ត្រូវបានថៃបញ្ជូនទៅអធិការដ្ឋាននគរបាលក្លងណាំសៃ ដើម្បីមានវិធានការបន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក