ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រយាងទៅប្រទេសបារាំងនាព្រឹកនេះដើម្បីចូលរួមប្រជុំមហាសន្និបាតនៃអង្គការយូណេស្កូ

ភ្នំពេញ៖ នៅម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ស្ដេចយាងតាមព្រះទីនាំងយន្តហោះចាកចេញពីកម្ពុជាដើម្បីទៅចួលរួមពិធីបើកសម័យប្រជុំមហាសន្និបាត លើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង។

ក្នុងព្រះរាជសារចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី នឹងអវត្តមានពីកម្ពុជាចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងពេលអវត្តមាន ព្រះអង្គរាជានុញ្ញាតឱ្យប្រធានព្រឹទ្ធសភា សម្ដេចវិបុលសេនា សាយ ឈុំ ធ្វើជាប្រមុខរដ្ឋស្ដីទីជំនួសព្រះអង្គ និងតំណាងឱ្យព្រះអង្គក្នុងការពន្លត់ទៀនជ័យនៅវិមានឯករាជ្យថ្ងៃទី១១ ខែវិច្ឆិកាផងដែរ។

មហាសន្និបាតលើកទី៤១ និងខួបទី៧៥ នៃអង្គការយូណេស្កូ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសនេះ មានការតាំងពិព័រណ៍មួយដែលមានឈ្មោះថា «ដំណើរផ្សងព្រេងរបស់អង្គការយូណេស្កូ» ដែលបង្ហាញទូទៅនៃប្រវត្តិសាស្រ្តរបស់អង្គការយូណេស្កូ និងសមិទ្ធិផលរបស់វារួមទាំងក្នុងការការពារបេតិកភណ្ឌអរូបី និងការពង្រីកសញ្ញាណនៃបេតិកភណ្ឌវប្បធម៌។ ក្នុងឱកាសចូលរួមដោយផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានឹងថ្លែងរាជសារក្នុងពិធីបើកមហាសន្និបាតនេះផងដែរ៕

PHOTO: TVK

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក