ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អូស្ត្រាលីគាំទ្ររាល់គំនិតផ្ដួចផ្ដើមនានាក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ

ភ្នំពេញ៖ ប្រទេសអូស្ត្រាលីតាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនបានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីការបរទេសកម្ពុជាថាប្រទេសនេះនឹងគាំទ្ររាល់គំនិតផ្ដួចផ្ដើមនានារបស់កម្ពុជាក្នុងអាណត្តិដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ខាងមុខ។ ការប្រកាសគាំទ្រនេះក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា-អូស្រ្ដាលី ជួបគ្នាកាលពីម្សិលមិញ។

ក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសបានបញ្ជាក់ថា ក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី ម៉ារីស ផេន កាលពីម្សិលមិញ តំណាងប្រទេសទាំងពីរបានសំដែងនូវការពេញចិត្តនូវទំនាក់ទំនងជាផ្លែផ្កាដែលសម្រេចបាននាពេលកន្លងទៅ និងបានឯកភាពជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ។

ក្រៅពីនេះលោកស្រី ម៉ារីស ផេន ក៏បានបញ្ជាក់ផងដែរថាអូស្រ្ដាលីនឹងជួយជំរុញដល់សេដ្ឋកិច្ចកម្ពុជានៅពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ខាងមុខ ក៏ដូចគ្នានឹងការគាំទ្រនូវរាល់គំនិតផ្ដួចផ្ដើមរបស់កម្ពុជាក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះលើកឡើងថា៖ «លោកឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនសមភាគីអូស្ត្រាលីអំពីអាទិភាពនានាសម្រាប់អាស៊ានឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្រោមមូលបទ អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។

លោកស្រី ម៉ារីស ផេន បានអះអាងជាថ្មីអំពីការគាំទ្រពេញ លេញរបស់អូស្ត្រាលីចំពោះរាល់កិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជា ក្នុងអាណត្តិ ជាប្រធានអាស៊ានឆ្នាំ២០២២ រួមទាំងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ាន ដែលគ្រោងនឹងរៀបចំនៅកម្ពុជា ក្នុងឆ្នាំ២០២២»។

កម្ពុជានឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២២ បន្ទាប់ពីប្រទេសព្រុយណេដែលជាប្រធានអាស៊ានឆ្នាំ២០២១។ សម្ដេចតេជោ ហ៊ុន សែន ប្ដេជ្ញាដឹកនាំអាស៊ានឱ្យមានសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ រឹងមាំ និងបរិយាប័ន្ន ឱ្យស្របតាមស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។

កម្ពុជាក្លាយជាសមាជិកអាស៊ានទី១០ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាធ្លាប់ធ្វើជាប្រធានប្ដូរវេនអាស៊ាន ២ដងរួចមកហើយ។ លើកទី១ នៅឆ្នាំ២០០២ និងលើកទី២នៅឆ្នាំ២០១២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក