ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងវប្បធម៌ហាមឃាត់ការសង់រោងការនៅលើផ្លូវសាធារណៈ

ភ្នំពេញ៖ ក្រសួងវប្បធម៌សម្រេចហាមឃាត់ការសាងសង់រោងការ ឬរោងបុណ្យផ្សេងលើចិញ្ចើមផ្លូវ ឬនៅលើទ្រូងផ្លូវ ខណៈដែលរដ្ឋាភិបាលអនុញ្ញាតឱ្យមានពិធីរៀបអាពាហ៍ពិពាហ៍ឡើងវិញ។

កាលពីម្សិលមិញសម្ដេចតេជោបានប្រកាសអនុញ្ញាតឲ្យមានការរៀបអាពាហ៍ពិពាហ៍ឡើងវិញដែលអនុញ្ញាតឲ្យភ្ញៀវចូលមិនលើសពី ២០០នាក់ នោះទេ ដោយមិនគិតពីចំនួនអ្នកផ្ដល់សេវា។

នៅថ្ងៃនេះក្រសួងវប្បធម៌បានសេចក្ដីណែនាំបន្ថែមចំពោះការរៀបអាពាហ៍ពិពាហ៍ និងការរៀបចំពិធីផ្សេងៗដោយតម្រូវឱ្យអនុវត្តន៍តាមវិធានស្ដង់ដាសុខាភិបាល ដើម្បីរក្សាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ នៅពេលរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបានណែនាំឱ្យម្ចាស់ពិធីត្រូវធ្វើការស្នើសុំទៅអាជ្ញាធរជាមុន ដោយភ្ជាប់នូវការធានាអនុវត្តវិធានការការពារការរីករាលដាលនៃជំងឹ ជាងនេះទៅទៀតការប្រារព្ធពិធីត្រូវបើកចំហទ្វារនិងបង្អួច ដើម្បីឱ្យខ្យល់និងពន្លឺចេញ-ចូលបានគ្រប់គ្រាន់ និងគួរចៀសវាង ការប្រើប្រាស់ម៉ាស៊ីនត្រជាក់។ ម្ចាស់ពិធីត្រូវបានលើកទឹកចិត្តឱ្យរៀបចំពិធីក្នុងរោងនៅបរិវេណក្រៅគេហដ្ឋាន និងនៅទីតាំងបើកចំហទូលាយផ្សេងៗទៀត ដូចជា ហាង ភោជនីយដ្ឋាន មជ្ឈមណ្ឌល ឬទីកន្លែងសមរម្យនានា។

ក្រសួងហាមដាច់ខាតការសង់រោងពិធីនៅលើចិញ្ចើមផ្លូវ ឬនៅលើទ្រូងផ្លូវ។

បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍២០ កុម្ភៈ ឆ្លងជំងឺកូវីដ-១៩ ជាសហគមន៍ ដើម្បីការពារអាយុជីវិតពលរដ្ឋរាជរដ្ឋាភិបាលបានសម្រេចបិទពិធីមង្គលការ និងពិធីជួបជុំទាំងអស់ ដោយតម្រូវឱ្យអាជ្ញាធរដែនដីពង្រឹងពិនិត្យលើបញ្ហានេះឱ្យបានតឹងរ៉ឹង។ ទោះជាយ៉ាងណាដោយសារភាពជោគជ័យនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយស្ថានភាពនៃជំងឺនេះបានធូរស្រាលជាបន្តបន្ទាប់នោះ នៅថ្ងៃទី១ ខែវិច្ឆិកា រាជរដ្ឋាភិបាលបានសម្រេចប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ។

គិតចាប់តាំងពីព្រឹត្តិការណ៍២០ កុម្ភៈ រហូតមកដល់ពេលនេះគឺមានរយៈពេលជិត ៨ខែហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក