ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយដល់គ្រួសារទី៣៨៣ដែលសម្រាលបានកូនភ្លោះបីនៅមន្ទីរពេទ្យកាល់ម៉ែត្រ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឱ្យលោក សេង ទៀង នាំយកអំណោយទៅប្រគល់ជូនគ្រួសារទី៣៨៣ ដែលបានសម្រាលបានទារកភ្លោះបីនៅមន្ទីរពេទ្យកាល់ម៉ែត្រនៅថ្ងៃនេះ។

ទារិកាភ្លោះទាំងបីនាក់នេះកើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរកាល់ម៉ែត្រតាមរយៈការវះកាត់ ជាកូនលើកទី២របស់ឪពុកឈ្មោះ ណូន ថៃ អាយុ៣១ឆ្នាំ ម្តាយឈ្មោះ ភាព ថាវី អាយុ២៩ឆ្នាំ អ្នកទាំងពីរ មានមុខរបររធ្វើការសំណង់ រស់នៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

អំណោយសប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និង ក្រម៉ា២។

ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន គឺលោក សេង ទៀង មានប្រសាសន៍ថាជំនួយឧបត្ថម្ភទាំងអស់នេះមិនមែនជាអំណោយ របស់ រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្សដែលបំរើឲ្យសកម្មភាពនយោបាយនោះទេផ្ទុយទៅវិញ អំណោយទាំងអស់នេះគឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគូរខ្ពស់របស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដចំពោះប្រជាពលរដ្ឋដែលប្រសូត្របានទារកភ្លោះបីឬបួននាក់។

មាតាបិតាកូនភ្លោះ មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់អំណោយសប្បរសធម៌នេះ ជួយដល់គ្រួសារពួកគេ ពិសេសជួយចិញ្ចឹមបីបាច់ទារិកាភ្លោះបី។ អ្នកទាំងពីរបានហត្ថបួងសួងដល់សូមឱ្យសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំ មួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយ៉ឺនយូរ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំជោគវាសនា អនាគតប្រទេសជាតិឲ្យកាន់តែសំបូររុងរឿងតរៀងទៅ។

បើតាមលោក សេង ទៀង ចាប់តាំងពីឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះមាន គ្រួសារប្រសូត្រទារក ភ្លោះបីនាក់ ឫបួននាក់ ចំនួន ៣៨៣គ្រួសាររួចហើយដែលបានទទួលអំណោយឧបត្ថម្ភពី សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុង ជីវភាពរស់នៅប្រចាំថ្ងៃពិសេសការចិញ្ចឹម បីបាច់ទារកភ្លោះនៅពេលឆ្លងទន្លេរួច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក