ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

សម រង្ស៉ី ប្រើល្បិចដដែលៗដើម្បីភូតភរប្រជាពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិ

ភ្នំពេញ៖ ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី បើទោះបីកុហកបោកប្រាស់ពលរដ្ឋពេលព្រឹក រួចកែវិញពេលរសៀលក៏នៅតែមិនចោលល្បិចបោកជាតិឯងដដែលៗ។ សណ្តានមនុស្សចែករំលែកតែព័ត៌មានលាបព័ណ៌ គ្មានប្រភពច្បាស់លាស់ គ្មានអ្វីអាចបញ្ជាក់បានច្បាស់លាស់ ក៏ទណ្ឌិតរូបនេះអាចបន្តទៅរួចដែរ។

ជាក់ស្ដែងនៅប៉ុន្មានម៉ោងមុននេះ ទណ្ឌិតរូបនេះបានបង្ហោះរូបភាពការចេញផ្សាយមួយសន្លឹក ដែលមើលអក្សរមិនច្បាស់ ហើយបានអះអាងថាជាការចុះផ្សាយរបស់សារព័ត៌មាន Libero របស់អ៉ីតាលី នៅថ្ងៃទី៨ ខែវិច្ឆិកា ដែលលើកឡើងថា «ក្រោយពី ប៉ុល ពត កម្ពុជា ក្រោមរបប ហ៊ុន សែន បានធ្លាក់ក្នុងកណ្តាប់ដៃចិនម្តងទៀត»។

យោងតាមការអង្កេត និងស្រាវជ្រាវដោយអង្គភាពសារព័ត៌មាន EAC News ទៅលើរូបភាពដែល សម រង្ស៉ី បានផុស គឺហាក់ដូចគ្មានកន្លែងណាដែលអាចបញ្ជាក់ថា អត្ថបទនោះគឺជាការចុះផ្សាយរបស់សារព័ត៌មាន Libero ទេ ខណៈក្នុងគេហទំព័រសារព័ត៌មាន Libero ក៏ពុំបានចុះផ្សាយអ្វីពីកម្ពុជាដែរនៅប៉ុន្មានថ្ងៃនេះ។

ល្បិចចាស់ ក្នុងថ្ងៃថ្មីរបស់ សម រង្ស៉ី អំពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានក្លាយទៅជាភាពផ្សាំទៅហើយ ពិសេសល្បិចនៃការផ្សាយព័ត៌មានមិនពិតបែបបំភិតហើយបំភ្លៃសភាពការណ៍ គ្មានប្រភពច្បាស់លាស់បង្កឱ្យអ្នកអានទទួលព័ត៌មានខុស វាយតម្លៃខុស ដែលនាំឱ្យមានបញ្ហាធ្ងន់ធ្ងរតិចឬច្រើនតាមឥទ្ធិពលរបស់អ្នកផ្សព្វផ្សាយ។

អ្នកវិភាគនិងតាមដាននយោបាយមួយរូបបានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានមួយវាចាំបាច់ណាស់ត្រូវការប្រភពមួយដែលច្បាស់លាស់និងជាក់លាក់។ ការគ្រាន់តែយករូបភាពមួយសន្លឹកយកមកច្នៃ ហើយវាយតម្លៃស្ថានការណ៍ទាំងមូល វាមិនគួរជាព័ត៌មានដែលទទួលយកនោះទេ ហើយក៏ធ្វើឲ្យប៉ះពាល់ទៅតម្លៃរបស់អ្នកផ្សព្វផ្សាយនោះដែរ។ ប្រសិនបើមានការចុះផ្សាយព័ត៌មានដូចរូបដែល សម រង្ស៉ី បានបង្ហោះនោះពិត ក៏ការបកប្រែចំណងជើងពីភាសាអ៉ីតាលី មកជាខេមរភាសាទៀតសោត ក៏មិនដូចខ្លឹមសារអ្វីដែល សម រង្ស៉ី បានសរសរបង្ហោះក្នុងហ្វេសបុកផ្លូវការរបស់ខ្លួនដែរ។

រឿងនេះ សម រង្ស៊ី ខ្លួនឯងគួរដឹងច្បាស់ មិនគួរធ្វើជាមិនដឹងដើម្បីបោកប្រាស់តែរាស្ត្រខ្លួនឯងបែបនេះទេ។ បើសិនពិតជាអ្នកនយោបាយដែលចង់ឲ្យពលរដ្ឋរបស់ខ្លួនយល់ដឹងអំពីព័ត៌មាន គួរណាស់តែ សម រង្ស៊ី ខ្លួនឯងបង្ហាញនូវភាពច្បាស់លាស់នៃការផ្សព្វផ្សាយរបស់ខ្លួន។

បទពិសោធន៍ The Guardian កាលពីដើមខែតុលាកន្លងទៅ គួរណាស់តែជាបទពិសោធន៍ដែល សម រង្ស៊ី ខ្លួនឯងពិចារណានិងគិតឡើងវិញអំពីការផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិតនេះ។ ហើយមិនគួរប្រើល្បិចដដែលៗដើម្បីបោកប្រាស់ពលរដ្ឋដោយគ្រាន់តែដើម្បីបន្តដង្ហើមចុងក្រោយនៃជីវិតនយោបាយរបស់ខ្លួនដែលជិតផុតរលត់ទៅនេះនោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក