ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ៖ ទំនុកចិត្តគឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតក្នុងការកសាងនិងអភិវឌ្ឍន៍សន្តិភាព

ភ្នំពេញ៖ ក្នុងខួបលើកទី២០នៃការបង្កើតសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះ ICAPP ចំពោះសមិទ្ធិផលដែលទទួលបានក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ សម្ដេចបានចាត់ទុក ICAPP ជាអង្គការនយោបាយដែលមានការគោរពនិងមានឥទ្ធិពលបំផុតមួយក្នុងពិភពលោក ហើយការគោរពគ្នាទៅវិញទៅមកនិងការឯកភាពគ្នាគឺជាចំណុចខ្លាំងរបស់អង្គការនេះ។

ក្នុងសារអបអរសារទរខួប២០ឆ្នាំនៃការបង្កើតសន្នីសីទនេះ និងក្នុងនាមជាគណបក្សសមាជិកមួយផងនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីការកសាងទំនុកចិត្តរវាងគ្នានិងគ្នាក្នុងជួរអង្គការ ក៏ដូចជាលក្នុងទំនាក់ទំនងក្នុងតំបន់ផងដែរ។

សម្ដេចបានសរសេរថា៖ «នៅក្នុងបរិបទនៃភាពមិនច្បាស់លាស់ ភាពងាយរងគ្រោះ និងភាពចម្រុះនៃនយោបាយអន្តរជាតិ អ្នកពាក់ព័ន្ធទាំងអស់ត្រូវជំរុញជានិច្ចនូវវិធានការកសាងទំនុកចិត្តការការពារការទូត និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ក្នុងន័យនេះ គណបក្សនយោបាយបានដើរតួនាទីពាក់ព័ន្ធកាន់តែខ្លាំងឡើងក្នុងការជំរុញកិច្ចសន្ទនារួម ពង្រឹងពហុភាគីនិយមបើកចំហ និងផ្អែកលើច្បាប់ និងការរស់ឡើងវិញនូវសណ្តាប់ធ្នាប់អន្តរជាតិដោយផ្តោតលើគុណតម្លៃ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ» ។

សម្ដេចតេជោ បានប្ដេជ្ញាថាក្នុងនាមជាប្រធាននៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅឆ្នាំនេះ និងអាស៊ាននៅឆ្នាំក្រោយ កម្ពុជានឹងបន្តជំរុញឱ្យមានការបើកចំហ បរិយាប័ន្ន និងពហុភាគីនិយមផ្អែកលើច្បាប់ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយដើម្បីឱ្យអ្វីទាំងនេះសម្រេចបានកាន់តែល្អគឺមានតែគិតពីប្រយោជន៍ប្រជាជនជាត្រីមុខតែប៉ុណ្ណោះ។

សម្ដេចតេជោមានទស្សនៈថា៖ «យើងអាចសម្រេចបានលទ្ធផលដ៏មានអត្ថន័យបន្ថែមទៀត ដោយដាក់ប្រជាជននៅខាងមុខ និងជាកណ្តាលនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការរបស់យើង។ ដូច្នេះកិច្ចសហប្រតិបត្តិការអន្តរជាតិដែលផ្តោតលើប្រជាជនគឺចាំបាច់ណាស់»។

សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី ដែលត្រូវបានបង្កើតឡើងនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នៅក្នុងខែកញ្ញា ឆ្នាំ២០០០ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចប្រតិបត្តិការរវាងគណបក្សនយោបាយនៅទ្វីបអាស៊ី គឺជាបណ្តាញគណបក្សនយោបាយធំជាងគេមួយនៅទ្វីបអាស៊ីដែលមានសមាជិកជាង៣៥០គណបក្សមកពី៥២ប្រទេស៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក