ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តំណាងបក្សកាន់អំណាចកម្ពុជាចូលរួមអបអរសាទរខួប២០ឆ្នាំនៃការបង្កើតសន្និសីទអន្តជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី

ភ្នំពេញ៖ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា លោកស្រី ឃួន សុដារី បានចូលរួមតាមប្រព័ន្ធអ៊ីនធើណែតជាមួយគណបក្សនយោបាយនៅអាស៊ីជាង៣៥០គណបក្សផ្សេងទៀត អបអរសាទរខួបអនុស្សាវរីយ៍២០ឆ្នាំ នៃការបង្កើតអង្គការសន្និសីទអន្តជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP។

បណ្ដាញសន្និសីទអន្តជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ីមានសមាជិកជាង៣៥០គណបក្សមកពី៥២ប្រទេស បច្ចុប្បន្នដឹកនាំដោយលោកJose de Venecia ប្រធានស្ថាបនិក ICAPP និងជាអតីតប្រធានសភាហ្វីលីពីន៥អាណត្តិ សហប្រធានជាមួយលោក Chun Eui-yong ជារដ្ឋមន្ត្រីការបរទេស(សាធារណៈរដ្ឋកូរ៉េ) និងអនុប្រធាន៤រូបមកពី គណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តចិន គណបក្សប៉ាគីស្ថានមូស្លីមលីក និងគណបក្សរួបរួមរុស្ស៊ី និងមានលេខាធិការដ្ឋាននៅសាធារណៈរដ្ឋកូរ៉េ។

ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី៨ ខែវិច្ឆិកានេះ គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា៖ «ក្រោមចក្ខុវិស័យ និងការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការគណបក្សនយោបាយនៅក្នុងតំបន់មួយនេះ។ តំណាងគណបក្សប្រជាជនកម្ពុជា នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP រួមមាន សម្តេចវិបុលបញ្ញា សុខ អាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងបច្ចុប្បន្ន លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា ក្នុងតួនាទីជាអនុប្រធានអង្គការ ICAPP បានបន្តដឹកនាំចូលរួមចំណែកពង្រឹងនិងពង្រីកកិត្យានុភាព និងការចូលរួមដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងតំបន់អាស៊ីមួយនេះ» ។

សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី ដែលត្រូវបានបង្កើតឡើងនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នៅក្នុងខែកញ្ញា ឆ្នាំ២០០០ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចប្រតិបត្តិការរវាងគណបក្សនយោបាយនៅទ្វីបអាស៊ី គឺជាបណ្តាញគណបក្សនយោបាយធំជាងគេមួយនៅទ្វីបអាស៊ីដើម្បីពង្រឹងប្រព័ន្ធពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ បរិស្ថាន សារព័ត៌មាន ការលើកកម្ពស់សិទ្ធិស្ត្រីនិងយុវជន នវានុវត្តន៍និងការតភ្ជាប់ ដើម្បីសន្តិភាព ស្ថិរភាព និងការកសាងសហគមន៍អាស៊ីរួបរួម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក