ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ៖ អ្នកដែលចង់ហៅកិច្ចព្រមព្រៀងក្រុងប៉ារីសមកគ្របដណ្ដប់វិញគឺអ្នកកំពុងហៅបរទេសមកត្រួតត្រាកម្ពុជាសាជាថ្មី

ភ្នំពេញ៖ សម្ដេចតេជោបានពន្យល់ដល់អ្នកដែលប្រើប្រាស់កិច្ចព្រមព្រៀងក្រុងប៉ារីសដើម្បីយកមកវាយប្រហាររដ្ឋាភិបាលឱ្យពិចារណាឡើងវិញ និងប្រាប់ថាការចង់ឱ្យកិច្ចព្រមព្រៀងមកគ្របដណ្ដប់លើកម្ពុជានៅពេលនេះគឺកំពុងតែជំរុញកម្ពុជាឱ្យធ្លាក់ក្រោមការត្រួតត្រារបស់បរទេសសារជាថ្មី។

ថ្លែងក្នុងឱកាសសម្ពោធអគារក្រសួងដែនដី នគរូបនីយកម្ម និងសំណង់នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដឹកនាំតាមកិច្ចព្រមព្រៀងក្រុងប៉ារីសជាការដឹកនាំក្នុងសម័យអន្តរកាលជាការដឹកនាំដោយមានឧត្តមក្រុមប្រឹក្សាជាតិ (SNC) ដែលចូលរួមពីខ្មែរគ្រប់ភាគី តែទោះជាយ៉ាងណាសិទ្ធិអំណាចសម្រេចគឺស្ថិតនៅលើប្រធានអ៊ុនតាក់ដដែល។

សម្ដេចមានប្រសាសន៍ថា៖ «បើអ្នកជាខ្មែរ ហើយអ្នកជាមនុស្សមិនមែនជាតិរិច្ឆាន មិនមែនជាសត្វ អ្នកត្រូវតែច្បាស់ត្រង់កន្លែងថា SNC ជាប្រភពអំណាចតែមួយគត់ប៉ុន្ដែចែងច្បាស់ថា SNC ធ្វើការតាមកុងសង់ស៊ីស ក្នុងករណីគ្មានកុងសង់ស៊ីសប្រធាន SNC នឹងធ្វើការសម្រេចដោយយោងទៅលើគំនិតរបស់សមាជិកដទៃ ក្នុងករណីមិនអាចសម្រេចបាន ប្រធានអ៊ុនតាក់ជាអ្នកសម្រេច។ អញ្ចឹងអ្នកធំជាងគេនៅស្រុកខ្មែរពេលនោះ មិនមែនព្រះករុណាបិតាជាតិទេ គឺអាអ៊ុនតាក់តើ ហើយប្រធានអ៊ុនតាក់ជានរណាគឺសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្ដិសុខទើបបញ្ជាបាន។ អ្នកត្រូវចាំថារដ្ឋធម្មនុញ្ញពេលនេះ ព្រះមហាក្សត្រព្រះអង្គធំជាងគេ មិចបានចង់ហៅគេមកត្រួតត្រាឡើងវិញបើអ្នកមិនមែនជា តិរិច្ឆាន » ។

ប្រតិកម្មរបស់សម្ដេចតេជោនៅពេលនេះគឺផ្ញើទៅកាន់អ្នករឹះគន់ដដែលៗពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាពី២ភាគ៣ ទៅ៥០ភាគរយបូក១ ជាការមិនគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស។

សម្ដេចតេជោ បានចំណាយពេលជិត១ម៉ោងបកស្រាយនិងពន្យល់ចំពោះការចោទប្រកាន់នេះ និងថាជារឿងដែលគួរឱ្យអស់សំណើចដែលកម្ពុជាដើរមកដល់បច្ចុប្បន្នហើយនៅត្រូវការកិច្ចព្រមព្រៀងក្រុងប៉ារីសទៀត។ សម្ដេចបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាមានរដ្ឋធម្មនុញ្ញ មានអង្គព្រះមហាក្សត្រ មានព្រឹទ្ធសភា មានរដ្ឋសភា ដែលជាអ្នកធានាដល់ឯករាជ្យកម្ពុជា ហេតុអ្វីយកកិច្ចព្រមព្រៀងក្រុងប៉ារីសមកគ្របដណ្ដប់លើកម្ពុជាវិញ។

សម្ដេចព្រមានចាប់ខ្លួនអ្នកដែលចង់ឱ្យកិច្ចព្រមព្រៀងនេះមកគ្រប់ដណ្ដប់លើកម្ពុជាឡើងវិញ ដោយថាជាការប្រមាថស្ថាប័នជាតិធ្ងន់ធ្ងរ។

សម្ដេចមានប្រសាសន៍បន្ថែមថា៖ «អ្នកកុំប្រមាថណា! នេះជាសារមួយដ៏ក្ដៅគគុកសម្រាប់ព្រឹកថ្ងៃច័ន្ទ ប្រមាថស្ថាប័នជាតិមួយដែលបានកែប្រែរដ្ឋធម្មនុញ្ញពី២ភាគ៣មក៥០+១ ថាខុសកិច្ចព្រមព្រៀងក្រុងប៉ារីស» ។

ប្រធានរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត សុខ ទូច បានលើកឡើងក្នុងវេទិកាតុមូលស្ដីពីខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីថ្ងៃទី២២ ខែតុលាថា កិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ មានតម្លៃជាប្រត្តិសាស្ត្រតែវាបានអស់សពុលភាពហើយតាំងពីឆ្នាំ១៩៩៣ នៅពេលដែលអ៊ុនតាក់ដកចេញពីកម្ពុជាមកម្លេះ។ លោកបញ្ជាក់ថាអ្វីដែលជាតម្លៃនៅពេលនេះគឺរដ្ឋធម្មនុញ្ញកម្ពុជាដែលមានជាធរមាន និងត្រូវតែគោរព។

កម្ពុជាបានផ្លាស់ប្ដូររដ្ឋធម្មនុញ្ញពីសំឡេង២ភាគ៣ មក៥០+១ដើម្បីអនុញ្ញាតអាចបង្កើតរដ្ឋាភិបាលបាននៅឆ្នាំ២០០៦ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេល១៥ឆ្នាំមកហើយ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក