វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សម្ព័ន្ធភាពត្រីភាគី អាមេរិក អង់គ្លេស អូស្ត្រាលី (AUKUS) គឺជាប្រធានបទដែលអូស្ត្រាលីមកជួបសម្ដេចតេជោនៅថ្ងៃនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន បានជួបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃរបស់លោកស្រីនៅកម្ពុជា។ ក្នុងជំនួបនេះលោកស្រី ម៉ារីស ផេន បានបកស្រាយចំពោះបញ្ហា សម្ព័ន្ធភាពត្រីភាគី អាមេរិក អង់គ្លេស អូស្ត្រាលី (AUKUS) ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍នាវាមុជទឹកនុយក្លេអ៊ែររបស់អូស្ត្រាលី។

នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត បន្ទាប់ពីជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ម៉ារីស ផេន នៅរសៀលនេះ។

បើតាមលោក អ៊ាង សុផល្លែត ក្រៅពីបកស្រាយនូវបញ្ហានេះលោកស្រី ម៉ារីស ផេន ក៏បញ្ជាក់ថាប្រទេសអូស្ត្រាលីនឹងជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយនឹងបញ្ជូនវ៉ាក់សាំងជាង៣,២លានដូសមកកាន់កម្ពុជាក្នុងនោះ១លានដូសនឹងបញ្ជូនមកឱ្យបានមុនដំណាច់ឆ្នាំ២០២១នេះ។ ក្រៅពីនេះលោកស្រីបញ្ជាក់ថាអូស្ត្រាលីនិងគាំទ្រកម្ពុជាឱ្យទទួលជោគជ័យក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ខាងមុខឱ្យបានជោគជ័យផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោសម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ សម្ដេចតេជោបានមានប្រសាសន៍ថា អូស្ត្រាលី បានជួយកម្ពុជាច្រើន ជាពិសេសលើវិស័យកសិកម្ម វិស័យយោធា វិស័យអប់រំ និងការបើកឲ្យសិស្សកម្ពុជាទៅរៀននៅប្រទេសអូស្ត្រាលី លើវិស័យសុខាភិបាលផងដែរ។ សម្ដេចបានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលនឹងផ្ដល់អំណោយវ៉ាក់សាំង កូវីដ-១៩ នៅពេលខាងមុខដល់កម្ពុជា។ សម្ដេចបានមានប្រសាសន៍បន្តថាសម្ដេចមានសុទិដ្ឋិនិយម ក្នុងការបើកប្រទេសដល់ប្រជាពលរដ្ឋរស់នៅតាមគន្លងថ្មី។

សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះលោកស្រី ម៉ារីស ផេន ដែលបានចែករំលែកព័ត៌មានពាក់ព័ន្ធនឹង AUKUS មកកាន់សម្ដេច។

ដំណើរទស្សនកិច្ចរបស់លោកស្រី ម៉ារីស ផេន នៅថ្ងៃនេះមិនមែនជារឿងចៃដន្យនោះទេ បន្ទាប់ពីលោកស្រីបានជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី៨ ខែតុលា ពិភាក្សារឿង ភាពជាដៃគូសន្ដិសុខត្រីភាគីអូស្ត្រាលី-អង់គ្លេស-អាមេរិក (AUKUS) ដែលធ្វើឱ្យអូស្រាលីចាប់ផ្ដើមផលិតនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរ និងបង្កឱ្យតំបន់កើនកម្ដៅជាខ្លាំង ខណៈដែលកម្ពុជាក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក