ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កាប់សម្លាប់ប្រពន្ធស្លាប់រួចរត់ទៅចងក.ធ្វើអត្តឃាតខ្លួនឯងខណ:កូនរត់សំងំដេកក្នុងព្រៃពេញមួយយប់

ប៉ៃលិន៖ បុរសម្នាក់បានយកកាំបិទខ្វែវកាប់ទៅលើប្រពន្ធស្ទើដាច់ក.បណ្តាលឲ្យស្លាប់រួចប៉ងសម្លាប់កូនស្រីចុងរបស់ខ្លួនទៀត តែកូនរត់រួច លុះរកកូនមិនឃើញក៍រត់ទៅចងក.សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹកស្លាប់។

ហេតុការណ៍ខាងលើបានកើតឡើងកាលពី វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរោងចាំចំការ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតទាំង ០២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(ប្រពន្ធ) មានឈ្មោះ ចាន់ គួយ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកជនបង្ក(ប្តីចុង)មានឈ្មោះ ផាន់ ពៅ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ ទីលំនៅជាមួយគ្នា បានចងកធ្វើអត្តឃាតក្រោយពេលប្រព្រឹត្តល្មើស។

យោងតាមការបំភ្លឺរបស់កូនស្រីជនរងគ្រោះឈ្មោះ អូន សុខគា អាយុ១៦ឆ្នាំ មុខរបរកសិករ ឱ្យដឹងថាមុនពេលកើតហេតុគ្រួសាររបស់គាត់ដែលមានសមាជិក ០៣នាក់ (ឪពុក ម្តាយ កូន) វេលាម៉ោងប្រហែល ៨:៣០នាទីព្រឹក ពួកគាត់ទាំងពីរនាក់បានទៅផឹកស្រាបៀនៅផ្ទះឈ្មោះរី មានគ្នាប្រហែល ០៤នាក់ ក្រោយពីផឹកស្រាបៀរអស់ប្រហែល ១កេស ពួកគាត់ក៏បន្ដទៅចូលរួម ខួបកំណើតគេដោយផឹកប្រហែល ០២-០៣កំប៉ុងទៀត។ ដោយស្រវឹងរៀងៗខ្លួនក៏បានទាស់ពាក្យសំដីគ្នា បន្ដិចបន្តួច ហើយក៏នាំគ្នាត្រលប់មកផ្ទះវិញ ប៉ុន្តែឪពុកបានជិះម៉ូតូមកតែម្នាក់ឯង ដោយទុកឱ្យម្តាយ និងខ្លួនដើរមកវិញ ពេលមកដល់ផ្ទះពួកគាត់ ក៏បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង បន្ទាប់មកឪពុកក៏បានយកកាំបិតបង្គាក់កាប់ទៅលើម្តាយ ចំក.ផ្នែកខាងក្រោយ រួចក៏បានប្រតាយប្រតប់ជាមួយខ្លួន ប៉ុន្តែខ្លួនក៏បានរើបម្រាស់រួចហើយក៏រត់ចូលក្នុងព្រៃ ក្រោយមកឪពុកចុងទាញកាំបិទគប់តែមិនត្រូវហើយបានដើររកមិនឃើញក៍ជិះម៉ូតូតាមរកទៀត លុះរកខ្លួនមិនឃើញក៍ចតម៉ូតូទុកចោលទៅចងក.នៅក្នុងបន្ទប់ទឹកស្លាប់បាត់ទៅ។

យុវតីបានបន្តទៀតថា ខ្លួនក៏បានដេកសំងំពួនក្នុងព្រៃចំការដំឡូងមួយយប់ ពេលព្រឹកព្រលឹមប្រហែលជាម៉ោង៧ព្រឹកថ្ងៃទី៨ខែវិច្ឆិកា ក៏បានចេញពីក្នុងព្រៃដើរទៅដល់អ្នកភូមិរស់នៅក្បែរនោះឱ្យមកជួយមើលម្តាយខ្លួន ក៏បានឃើញម្ដាយនឹងឪពុកចុងរបស់ខ្លួនស្លាប់បាត់ទៅហើយ។ បច្ចុប្បន្នសពអ្នកទាំងពីរត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ ក្រោយពីសមត្ថកិច្ចបានពិនិត្យសាកសព និងធ្វើកោសល្យវិច័យរួចរាល់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក