ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រនឹងយាងចូលរួមមហាសន្និបាតរបស់អង្គការយូណេស្គូនៅថ្ងៃទី១០ ខែវិច្ឆិកា

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្គូ ក្នុងឱកាសខួបលើកទី៧៥នៃអង្គការនេះ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រៅពីចូលរួមដោយផ្ទាល់ព្រះអង្គនឹងថ្លែងរាជសារក្នុងសន្និបាតនេះផងដែរ។

សេចក្ដីប្រកាសចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការបរទេសបានឱ្យដឹងថា៖ «នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលជាច្រើនរូប ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនា នរោត្តម សីហមុនី នឹងថ្លែងព្រះរាជសន្ទុរកថា នៅក្នុងពិធីបើកសម័យប្រជុំផ្លូវការនៃមហាន្និបាតនេះ ដោយផ្តោតលើសមិទ្ធផលសំខាន់ៗនៃអង្គការយូរណេស្គូ នៅក្នុងប្រទេសកម្ពុជា» ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធអាគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកមិញថា នៅថ្ងៃទី៩ ខែវិច្ឆិកា ព្រះមហាក្សត្រទ្រង់នឹងយាងទៅដុតទានជ័យនៅវិមានឯករាជ្យដើម្បីអបអរខួបទី៦៨នៃទិវាឯករាជ្យជាតិ បន្ទាប់ពីនោះនៅថ្ងៃទី១០ ខែវិច្ឆិកា ព្រះមហាក្សត្រនឹងយាងចេញដំណើរទៅប្រទេសបារាំងដើម្បីចូលរួមមហាសន្និបាតអង្គការយូណេស្គូ។ ដោយសារតែព្រះអង្គអវត្តមាននៅថ្ងៃទី១១ ខែវិច្ឆិកា ដូច្នេះអ្នកដែលត្រូវពន្លត់ទៀនជ័យជំនួសព្រះមហាក្សត្រគឺប្រមុខរដ្ឋស្ដីទីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក