ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ហ៊ុន សែន៖ ខារ៉ាអូខេ ក្លិប រង្គសាល អាចនឹងបើកក្រោយថ្ងៃ៣០ ខែវិច្ឆិកា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យរាជរដ្ឋាភិបាលតាមដានស្ថានភាពនៃជំងឺកូវីដ-១៩ រហូតដល់ចុងខែវិច្ឆិកា មុននឹងមានការសម្រេចឱ្យអាជីវកម្មដែលមានហានិភ័យខ្ពស់ដូចជា ក្លិបឌីស្គូតែក ខារ៉ាអូខេ និងរង្គសាល អាចបើកអាជីវកម្មឡើងវិញ។ សម្ដេចបញ្ជាក់ថា ប្រសិនអនុញ្ញាតឱ្យបើកអាជីវកម្មទាំង៣ខាងលើឡើងវិញនៅពេលនេះគឺលឿនពេកដែលអាចនឹងមានបញ្ហា។

ថ្លែងក្នុងឱកាសសម្ពោធអគារក្រសួងដែនដី នគរូបនីយកម្ម និងសំណង់នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខារ៉ាអូខេ KTV ឌីស្កូតែក ហើយនិងរង្គសាល រង់ចាំក្រោយថ្ងៃទី៣០ ខែវិច្ឆិកា។ ខ្ញុំសម្រេចយប់មិញ តាមសំណើររបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលដឹកនាំប្រជុំដោយឯកឧត្តម ម៉ម ប៊ុនហេង ពីគណៈកម្មការព្រោះប្រសិនជាបើកវាលឿនពេកអាចនឹងមានបញ្ហា។ ឥឡូវនេះធ្វើម៉េចបើកសាលារៀនបើកសិនទៅមុនអត្រាឆ្លងគឺធ្លាក់ចុះ»។

ថ្វីត្បិតតែរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី១ ខែវិច្ឆិកាក៏ដោយ ក៏ប៉ុន្ដែដើម្បីបន្តទប់ស្កាត់និងកាត់បន្ថយអាជីវកម្មដែលមានហានិភ័យខ្ពស់រដ្ឋបាលរាជធានី-ខេត្ត នៅតែបន្តហាមឃាត់អាជីវកម្មមួយចំនួនដដែល។ អាជីវកម្មដែលបន្តហាមឃាត់នោះមានខារ៉ាអូខេ រង្គសាល និងឌីស្គូតែក។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានប្រាប់ EAC News ថា លោកបានរៀបចំសំណើរទៅគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវអាជីវកម្មក្លិបកម្សាន្ត រង្គសាល និងខារ៉ាអូខេ ដោយថាការសម្រេចឱ្យបើកអាជីវកម្មដែលមានហានិភ័យទាំងនេះគឺលោកត្រូវការការយល់ព្រមពីគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមុន។

អស់រយៈពេល១ឆ្នាំ និង៨ខែជាងហើយដែលអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត និងរង្គសាល ត្រូវបានរដ្ឋាភិបាលសម្រេចផ្អាកអាជីវកម្មបន្ទាប់ពីកម្ពុជាបានរកឃើញជំងឹកូវីដ-១៩ ជាបន្តបន្ទាប់។ ទោះជាយ៉ាងណាពន្លឺនៃការត្រលប់មករកភាពប្រក្រតីតាមគន្លងថ្មីនៃអាជីវកម្មទាំងនេះត្រូវបានបង្ហាញនៅថ្ងៃទី១ ខែវិច្ឆិកា នៅពេលដែលកម្ពុជាសម្រេចជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋ និងបានបើកប្រទេសឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក