ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្ដេចតេជោ អនុញ្ញាតឱ្យមានអ្នកចូលរួមពិធីអាពាហ៍ពិពាហ៍មិនលើសពី២០០នាក់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមានភ្ញៀវចូលរួមពិធីរៀបអាពាហ៍ពិពាហ៍បាន២០០នាក់ ដោយមិនគិតចំនួនអ្នកផ្ដល់សេវា។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ក្នុងពិធីសម្ពោធអាគារក្រសួងដែនដីនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះថា៖ «អនុញ្ញាតឱ្យចូលរួមច្រើនបំផុត២០០នាក់ តែមិនគិតចំពោះអ្នកបម្រើសេវា។ ព្រោះក្នុងហ្នឹងបើមិនអញ្ចឹងអនុវត្តន៍អត់បានទេ! សេវាគឺស្អី? ក្រុមចុងភៅ ក្រុមភ្លេង អាចារ្យ អ្នកថតរូប បើយើងយកទៅគិត២០០នាក់ដែរ អញ្ចឹងភ្ញៀវកាន់តែតិចហើយ។ អញ្ចឹងយើងគិតហើយថាក្នុងវង្វង់ពី២០០ ទៅ២៥០នាក់។ ប៉ុន្ដែយើងគិតទៅម្ចាស់ដើមការ ហើយនឹងភ្ញៀវត្រឹម២០០នាក់ ប៉ុនហ្នឹងល្មមហើយ» ។

បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍២០ កុម្ភៈ ឆ្លងជំងឺកូវីដ-១៩ ជាសហគមន៍ ដើម្បីការពារអាយុជីវិតពលរដ្ឋរាជរដ្ឋាភិបាលបានសម្រេចបិទពិធីមង្គលការ និងពិធីជួបជុំទាំងអស់ ដោយតម្រូវឱ្យអាជ្ញាធរដែនដីពង្រឹងពិនិត្យលើបញ្ហានេះឱ្យបានតឹងរ៉ឹង។ ទោះជាយ៉ាងណាដោយសារភាពជោគជ័យនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយស្ថានភាពនៃជំងឺនេះបានធូរស្រាលជាបន្តបន្ទាប់នោះ នៅថ្ងៃទី១ ខែវិច្ឆិកា រាជរដ្ឋាភិបាលបានសម្រេចប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ។

គិតចាប់តាំងពីព្រឹត្តិការណ៍២០ កុម្ភៈ រហូតមកដល់ពេលនេះគឺមានរយៈពេលជិត៨ខែហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក