ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចុះជួយច្រូតស្រូវពលរដ្ឋនៅក្នុងភូមិក្រាំងធ្នុង ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ។
រូបភាពជាច្រើនសន្លឹករបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយានាយរដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានចែកចាយនៅក្នុងបណ្ដាញសង្គមនៅថ្ងៃនេះបង្ហាញពីសកម្មភាពចុះជួយច្រូតស្រូវដល់ពលរដ្ឋ ក្នុងពេលដែលប្រទេសកម្ពុជាឈានចូលដល់រដូវច្រូតកាត់។
ទំព័រហ្វេសបុកខុទ្ធកាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសរសេរថា៖ «ការចុះជួយច្រូតស្រូវរបស់ប្រជាកសិករពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧត្តមភរិយាថ្នាក់ដឹកនាំជាតិនាព្រឹកមិញនេះ បានរួមចំណែកសម្រាលនូវការលំបាកមួយចំនួនសម្រាប់ប្រជាកសិករផងដែរ។ ប្រជាកសិករ បានសម្តែងនូវក្តីរំភើបរីករាយ និងស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧត្តមភរិយាថ្នាក់ដឹកនាំដទៃទៀត ដែលនៅតែផ្សារភ្ជាប់ជីវិតជាមួយកសិករ» ។
ខុទ្ធកាល័យបានបញ្ជាក់ថា ការចុះទៅច្រូតស្រូវនេះដោយសារតែសម្ដេចបាននឹករលឹកដល់អនុស្សាវរីយ៍ដែលសម្ដេចធ្លាប់ឆ្លងកាត់ជាជីវិតកសិករ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កើតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ ជាកូនកសិករក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នជាផ្នែកនៃខេត្តត្បូងឃ្មុំ) ដោយសារតែធ្លាប់ឆ្លងកាត់ជីវិតជាកសិករបែបនេះទើបសម្ដេចតែងគិតគូរដល់កសិករ និងស្រលាញ់ការដាំដុះជានិច្ច។
កាយវិការដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចូលរួមច្រូតកាត់នៅព្រឹកនេះក៏ជាលើកទឹកចិត្តមួយដល់ប្រជាកសិករឱ្យបន្តប្រឹងប្រែងក្នុងការដាំដុះ ធ្វើស្រែចម្ការ ដែលជាប្រភពទ្រទ្រង់ស្បៀងដ៏សំខាន់សម្រាប់កម្ពុជាផងដែរ៕
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេចតេជោ ហ៊ុន សែន រំលឹកពីអាហារមួយពេលជាប្រវត្តិសាស្ត្រជាមួយមេដឹកនាំខ្មែរក្រហម | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |