ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាជិករដ្ឋសភាវ័យក្មេងលោក ហ៊ុន ម៉ានី៖ ការលះបង់របស់យុវជនជំនាន់មុនបានផ្តល់នូវអ្វីដែលយើងមាននាថ្ងៃនេះ

ភ្នំពេញ៖ សមាជិករដ្ឋសភាវ័យក្មេង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានរំលឹកពីការលះបង់របស់យុវជនជំនាន់មុនដែលបានបំពេញការងារជូនជាតិរហូតដល់កម្ពុជារីកចំរើនមកដល់ថ្ងៃនេះ។ ការរំលឹកនេះក្នុងពេលដែលលោកអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធអនុប្រធានទី១ នៃរដ្ឋសភា លោក ងួន ញ៉ិល នៅព្រឹកនេះ។

លោក ហ៊ុន ម៉ានី លើកឡើងក្នុងហ្វេសបុករបស់លោកថា លោកនិងយុវជនជំនាន់ក្រោយមានការសោកស្តាយបំផុតចំពោះការបាត់បង់ លោក ងួន ញ៉ិល ដែលបានលះបង់ កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចក្នុងការបំពេញកិច្ចការជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

លោកបន្ថែមថា ការលះបង់របស់ លោក ងួន ញ៉ិល គឺជាគំរូវីរៈមួយដែលជំរុញដល់យុវជនជំនាន់ក្រោយ ក្នុងការបន្តបំពេញបេសកកម្មថែរក្សា ការពារសុខសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍសង្គម និងប្រទេសជាតិទៅអនាគត។

លោកថា៖ «យើងខ្ញុំមិនភ្លេច និងចងចាំជានិច្ចនូវគុណូបការៈ និងគំរូវីរភាពរបស់យុវជនជំនាន់មុន ដែលជាថ្នាក់ដឹកនាំ និងឥស្សរជនបច្ចុប្បន្ន ក្នុងនោះរួមមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតផងដែរនោះ ដែលបានលះបង់ ដាក់អាយុជីវិតជាដើមទុន ក្នុងបេសកម្មរំដោះជាតិមាតុភូមិ និងការនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។

គំរូវីរភាព ពលិកម្ម និងសាមគ្គីភាពប្រកបដោយការតស៊ូ លះបង់របស់យុវជនជំនាន់មុន បានផ្តល់នូវអ្វីដែលយើងមាននាថ្ងៃនេះ»។

លោក ងួន ញ៉ិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា ហើយក៏ធ្លាប់ជារដ្ឋមន្ត្រីក្រសួងកសិកម្មផងដែរមុនមកកាន់តំណែងជាអ្នកតំណាងរាស្ត្រក្នុងឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នគឺជាអនុប្រធានទី១ នៃសភាជាតិកម្ពុជា។

លោកបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៧៩ឆ្នាំ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក