ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ងួន ញ៉ិល

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពអនុប្រធានទី១ នៃរដ្ឋសភា លោក ងួន ញ៉ិល ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា។

លោករដ្ឋមន្ត្រី អញ្ជើញទៅគោរពវិញ្ញាក្ខន្ធដោយផ្ទាល់ នៅគេហដ្ឋាននៃសពក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

អនុប្រធានទី១ នៃរដ្ឋសភា លោក ងួន ញ៉ិល បានទទួលមរណភាពកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៧៩ឆ្នាំ។

លោករដ្ឋមន្ត្រី វង សូត បានសម្ដែងការសោកស្ដាយជាទីបំផុតជាមួយក្រុមគ្រួសារសព និងបានចាត់ទុកមរណៈភាពរបស់ លោក ងួន ញ៉ិល មិនត្រឹមតែជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែក៏ជាការបាត់បង់នូវធនធានមនុស្សដ៏កម្រមួយរូប ជាឥស្សរជនដ៏ឆ្នើម ដែលបានលះបង់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតីក្នុងការបម្រើប្រទេសជាតិ មាតុភូមិដោយពុំខ្លាចនឿយហត់រហូតមក។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព លោក ងួន ញ៉ិល បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ។

លោក ងួន ញ៉ិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា ធ្លាប់ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ហើយបច្ចុប្បន្នគឺជាអនុប្រធានទី១ នៃសភាជាតិកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក