ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ស្នាក់ការអតីតបក្សសង្គ្រោះជាតិប្រចាំខេត្តតាកែវត្រូវបានគណបក្សកំណែទម្រង់កម្ពុជាយកធ្វើជាសាខាស្នាក់ការខេត្តរបស់ខ្លួន

តាកែវ៖ ទីតាំងចំនួន៣ក្នុងខេត្តតាកែវដែលធ្លាប់ជាស្នាក់ការគណបក្សសង្គ្រោះជាតិប្រចាំខេត្ត និងស្រុកត្រូវបានគណបក្សកំណែទម្រង់កម្ពុជាលើកស្លាកនិងធ្វើជាស្នាក់ការប្រចាំខេត្ត។ នេះបើតាមប្រធានគណបក្សកំណែទម្រង់កម្ពុជាលោក ប៉ុល ហំម ដែលបានសរសេរលើហ្វេសបុកលើកាលពីល្ងាចម្សិលមិញ។

លោកបានសរសេរថា៖ «ថ្ងៃនេះ (ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១) បានចូលរួមបើកទីស្នាក់ការសាខាខេត្តតាកែវ ទីស្នាក់ការសាខាខេត្តតាកែវ ទីស្នាក់ការស្រុកសំរោង និងទីស្នាក់ការស្រុកបាទីនៃខេត្តតាកែវ។ ទីស្នាក់ការទាំងបីនេះសុទ្ធសឹងជាអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ» ។

ការលើកស្លាក និងយកស្នាក់ការខេត្តរបស់អតីតបក្សសង្គ្រោះជាតិធ្វើជាស្នាក់ការរបស់ខ្លួននេះគឺបន្ទាប់ពីអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម លោក អ៊ូ ច័ន្ទរ័ត្ន និងមន្ត្រីមួយចំនួនទៀតបានសម្រេចចិត្តចូលសុំប្រឡូកនយោបាយឡើងវិញកាលពីខែឧសភា ឆ្នាំ២០២១ និងត្រូវបានក្រសួងមហាផ្ទៃទទួលគណបក្សរបស់អ្នកទាំងពីរនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ។

មានគណបក្សចំនួន៤ហើយដែលបានបែកចេញពីអតីតបក្សសង្គ្រោះជាតិ និងត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ក្នុងនោះមាន គណបក្សឆន្ទៈខ្មែរ របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា គណបក្សកំណែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក