ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឃាត់ខ្លួនអធិការរងស្រុកគាស់ក្រឡខេត្តបាត់ដំបងម្នាក់ ពាក់ព័ន្ធអំពើឃាតកម្មកាលពីជាង២ខែមុន

បាត់ដំបង៖ ប្រភពពត៌មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថាមន្ត្រីនគរបាលម្នាក់ដែលជាអធិការរងស្រុកគាស់ក្រឡមានឈ្មោះ ដាក សុខា ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្មកាលពីខែសីហា ឆ្នាំ២០២១។

នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការនគបាលខេត្តបាត់ដំបង លោក កោ សំកាំង បានអោយដឹងថា សំណុំរឿងឃាតកម្មនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវជាងពីរខែមកហើយ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជាអធិការរងស្រុកខាងលើមកកាន់ស្នងការនគបាលខេត្តបាត់ដំបង។

លោកមិនអាចបញ្ជាក់បន្ថែមបាននៅឡើយទេលើករណីនេះដោយថា កម្លាំងជំនាញកំពុងធ្វើការសាកសួរទៅលើជនសង្ស័យនៅឡើយ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះម្នាក់ឈ្មោះ យ៉ង សារ៉ាត់ ហៅតាក់ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិព្រៃភ្ងាស់ ឃុំដូនបា ស្រុកគាស់ក្រឡ ដែលក្រុមគ្រួសារ និងសមត្ថកិច្ចបានអះអាងថា ជនរងគ្រោះជាមនុស្សមានសតិមិនប្រក្រតី ត្រូវបានឃាតករដែលមិនស្គាល់អត្តសញ្ញាណវាយសម្លាប់រួចទៅកប់ក្នុងដីព្រៃមួយកន្លែង ស្ថិតក្នុងភូមិស្រែបា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ឃាតករបានជីកដីកប់សពបុរសនេះ តែកប់មិនជិតទេហើយសាកសពបានហើមស្អុយទៅហើយពេលដែលគេប្រទះឃើញ។ ក្រោយធ្វើការពិនិត្យកោសល្យវិច័្ចយ សមត្ថកិច្ចសន្និដ្ឋានថាជាអំពើឃាតកម្មដោយសាកសពជនរងគ្រោះមានស្លាកស្នាមវាយនឹងវត្ថុរឹងត្រូវចំផ្ទៃមុខខាងឆ្វេងនិងក្បាលផ្នែកខាងក្រោយ។

សមត្ថកិច្ចដែលបានចុះស្រាវជ្រាវក្រោយកើតហេតុថា ឱ្យដឹងថានៅថ្ងៃទី២៨ ខែសីហា កម្លាំងអធិការស្រុកគាស់ក្រឡ បានឃាត់ខ្លួនជនរងគ្រោះ (សាកសព) ដឹកយកមកកាន់អធិការស្រុក ដើម្បីសួរនាំដោយសារតែជនរងគ្រោះបង្កហឹង្សាក្នុងគ្រួសារ។ ប៉ុន្តែនៅរសៀលថ្ងៃដដែល សមត្ថកិច្ចបានដោះលែងបុរសនេះវិញដោយបានប្រគល់ឲ្យអធិការរងស្រុកគាស់ក្រឡ លោក ដាក សុខា ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះផងនោះ ដឹកជនរងគ្រោះទៅផ្ទះ។ ក្នុងពេលដែលដឹកនោះគេឃើញលោក ដាក សុខា ដាក់ខ្នោះដៃបងថ្លៃរបស់ខ្លួនដឹកតាមរថយន្តម៉ាក់ព្រូសដែលបើកបរដោយមន្រ្តីនគរបាលក្រោមឱវ៉ាទម្នាក់ទៀត។

រំលងបានប៉ុន្មានថ្ងៃ ស្រាប់តែនៅព្រឹកថ្ងៃទី៣១ សីហា បែរជាអ្នកភូមិប្រទះឃើញឈ្មោះ យ៉ង សារ៉ាត់ ហៅ តាក់ ក្លាយជាសាកសពហើយស្អុយកប់ក្នុងដីនៅក្នុងព្រៃជាយភូមិបាត់ទៅហើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក