ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រះមហាក្សត្រ និងព្រះវររាជមាតាប្រទានរាជទ្រព្យ ១ម៉ឺន ៥ពាន់ដុល្លារ ដល់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ទ្រង់ប្រាសប្រទានរាជទ្រព្យចំនួន ១ម៉ឺន ៥ពាន់ដុល្លារ សម្រាប់ទ្រទ្រង់ដល់សកម្មភាពរបស់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម (មន្ទីរពេទ្យ HOPE) ឱ្យមានកិច្ចដំណើរការជាបន្តទៅទៀត។ ព្រះអង្គទាំងទ្វេរបានប្រាសប្រទានតាមរយៈរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្ដេចចៅហ្វាវាំង គង់ សំអុល ជាតំណាងក្នុងការនាំយកព្រះរាជទ្រព្យនេះទៅប្រគល់ជូនមន្ទីរពេទ្យដោយផ្ទាល់នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ថ្លែងក្នុងពិធីប្រគល់នេះ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្តេចចៅហ្វាវាំង គង់ សំអុល បានលើកឡើងថា ព្រះមហាក្សត្រ និងព្រះវររាជមាតា បានកោតសរសើរចំពោះសកម្មភាពរបស់មន្ទីរពេទ្យ ព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដែលបានជួយព្យាបាលជំងឺដល់កុមារ និងដល់ប្រជាជនក្រីក្រដោយឥតគិតថ្លៃ ចាប់តាំងពីឆ្នាំ១៩៩៦ ដែលមន្ទីរពេទ្យបានសម្ពោធបើកជាផ្លូវការ ស្ថិតក្រោមព្រះបរមនាម ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ។

រាជទ្រព្យដែលសម្តេចចៅហ្វាវាំង ព្រះរាជតំណាង បានយកទៅប្រគល់ជូនក្នុងឱកាសនេះ មានព្រះរាជទ្រព្យដែលជាព្រះរាជទានរបស់ព្រះករុណា ព្រះមហាក្សត្រ មានចំនួន ៥ពាន់ដុល្លារអាមេរិក និងព្រះរាជទ្រព្យដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មានចំនួន១០ពាន់ដុល្លារអាមេរិក។

នាយកប្រតិបត្តិមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម លោក យ៉ាន សាឌីន បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ លោកបន្ថែមថា ព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះគឺបានបង្ហាញឲ្យឃើញពី ព្រះរាជហឬទ័យមេត្តាករុណាសណ្តោសប្រោសប្រណីដ៏មហាប្រសើរខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាន គាំទ្រចំពោះការខិតខំរបស់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ក្នុងការបន្តជួយសង្រ្គោះអាយុជីវិត និងការលើកកម្ពស់សុខមាលភាពរបស់ប្រជារាស្ត្រ កុមារកម្ពុជាឲ្យមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត។

មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម ត្រូវបានបង្កើតឡើងតាមព្រះរាជតំរិះរបស់សម្ដេច នរោត្តម សីហនុ ក្នុងឆ្នាំ១៩៩៦ ដោយព្រះអង្គបានស្នើសុំអង្គការក្រៅរដ្ឋាភិបាលមួយមកប្រទេសកម្ពុជាដើម្បីសាងសង់មន្ទីរពេទ្យ និងព្យាបាលជំងឺដល់ពលរដ្ឋក្រីក្រ។ មន្ទីរពេទ្យនេះទទួលជំនួយពីសប្បុរសជននានា ជាពិសេសគឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះវររាជមាតាផ្ទាល់តែម្ដង។

គិតត្រឹមនៃមីនា ឆ្នាំ២០២១ មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម ទទួលព្យាបាលអ្នកជំងឺបានជាង ១លាន ៦សែននាក់រួចហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក