ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចថៃប្រគល់ពលករខ្មែរជាង១០០នាក់មកកម្ពុជាវិញ ក្រោយលួចចូលថៃដោយខុសច្បាប់

បាត់ដំបង៖ ពលករខ្មែរប្រុសស្រីចំនួនជាង ១២៦នាក់ត្រូវបានសមត្ថកិច្ចថៃចាប់ប្រគល់ជូនមកអោយភាគីកម្ពុជាវិញ ក្រោយរកឃើញថាពួកគាត់ធ្វើចំណាកស្រុកខុសច្បាប់។

នគរបាលជំនាញបានប្រាប់ឲ្យដឹងនៅថ្ងៃទី ០៥ ខែវិច្ឆិកា នេះថាក្នុងចំណោមពលករខ្មែរទាំង ចំនួន១២៦នាក់ខាងលើក្នុងនោះមាន បុរសចំនួន៦៨នាក់ ស្ត្រីចំនួន៤៧នាក់ និងក្មេងតូចៗចំនួន ១១នាក់។ ការប្រគល់នេះធ្វើឡើងនៅត្រង់ចំណុចច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្រោយទទួលបានពលករខ្មែរទាំង១២៦នាក់ខាងលើត្រូវបានកម្លាំងគណ:បញ្ជាការកងឯកភាព រួមទាំងក្រុមគ្រូពេទ្យបានអនុវត្តត្រួតពិនិត្យវាស់កំដៅ និងធ្វើតេស្តសំណាករកជំងឺកូវីដ-១៩ ដែលជាលទ្ធផលពលករខ្មែរទាំង ១២៦នាក់ អវិជ្ជមានកូវីដ-១៩ទាំងអស់បន្ទាប់មកបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលអូរល្វា ស្រុកសំពៅលូនរួចរាល់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក