ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភា សោកស្ដាយចំពោះការបាត់បង់ លោក ងួន ញ៉ិល ដែលជាសហការីដ៏មានសមត្ថភាពមួយរូប

ភ្នំពេញ៖ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចពញាចក្រី ហេង សំរិន ថា លោក ងួន ញ៉ិល គឺជាសហការីដ៏ល្អមួយរូប ដែលពោតពេញដោយសមត្ថភាព និងគុណធម៌ ខណៈសម្ដេចបង្ហាញការសោកស្ដាយអាឡោះអាល័យចំពោះការបាត់បង់សហការីដែលល្អបែបនេះ។

សម្ដេចពញាចក្រី ហេង សំរិន បានសរសេរនៅលើហ្វេសបុកសម្ដេចនារសៀលនេះថា សម្ដេចមានសេចក្តីរន្ធត់តក់ស្លុតនិងក្រៀមក្រំជាទីបំផុតនៅពេលទទួលដំណឹងអំពីរមណភាពរបស់អនុប្រធានទី១នៃរដ្ឋសភា លោក ងួន ញ៉ិល។

ជាអ្នកនៅក្បែរ លោក ងួន ញ៉ិល មួយរូបសម្ដេចពញាចក្រី បានលើកឡើងថា៖ «មរណភាពរបស់ឯកឧត្តម (ងួន ញ៉ិល) ជាការបាត់បង់នូវឥស្សរជនដ៍ឆ្នើមមួយរូបរបស់រដ្ឋសភា ក៍ដូចជាប្រទេសជាតិទាំងមូល និងជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតា ជីតាទូត ដែលជាទីគោរពស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ខ្ពង់ខ្ពស់មួយរូប ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បម្រើប្រទេសជាតិ ប្រជាពលរដ្ឋ មិនខ្លាចនឿយហត់ឡើយ» ។

ក្នុងឱកាសនេះ សម្ដេចពញាចក្រីក៏បានសូមបួងសួងឱ្យវិញ្ញាណក្ខ័ន្ធ លោក ងួន ញ៉ិល បានយោនយោគទៅកាន់ទីឋានបរមសុខកុំបី ឃ្លៀងឃ្លាតផងដែរ។

លោក ងួន ញិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកជាសមាជិកគណបក្សប្រជាជនកម្ពុជា ធ្លាប់ជារដ្ឋមន្ត្រីក្រសួងកសិកម្មពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ និងបានក្លាយជាអនុប្រធានទី២ នៃ រដ្ឋសភានៅអាណត្តិទី២ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៨ និងបានក្លាយជាអនុប្រធានទី១ ក្នុងអាណត្តិទី៣ និងទី៤ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤។ ក្នុងឆ្នាំ២០១៤ ដោយមានការឯកភាពនយោបាយរវាងបក្សប្រជាជន និងអតីតបក្សសង្គ្រោះជាតិ លោកត្រូវជ្រើសតាំងជាអនុប្រធានទី២វិញ មុននឹងត្រូវបានជ្រើសរើសជាអនុប្រធានទី១ ក្នុងឆ្នាំ២០១៨ ដល់បច្ចុប្បន្ន។

លោកបានទទួលមរណភាពនៅវេលាម៉ោង ១០និង៣៦នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៧៩ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក