ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់៦៨ យាងចូល៦៩ ព្រះវស្សា

រាជធានីភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៨ យាងចូល៦៩ ព្រះវស្សា នៅថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងសហការី នៃកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ ទាំងមូល សូមលំអោនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ សូមបញ្ចេញមហិទ្ធិឫទ្ធិ ថ្វាយព្រះរាជសព្ទសាធុការពរ បវរមហា ប្រសើរ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រកបដោយព្រះសុខុមាលភាពពេញបរិបូរណ៍ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងមានព្រះ តេជៈបារមី ភ្លឺថ្លា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនាដល់ប្រជានុរាស្ត្រខ្មែរ ជាកូន ជាក្មួយរបស់ព្រះអង្គ តរៀងទៅ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សូមសំដែងនូវស្វាមីភ័ក្តិឥតងាករេ ដង្ហែតាមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់ព្រះករុណា ថ្លៃវិសេស និងមានជំនឿយ៉ាងមុតមាំលើព្រះបញ្ញាញាណ ប្រកបដោយព្រះទសពិធរាជធម៌ និងព្រះសក្ដានុពលយ៉ាង ត្រចះត្រចង់ ក្នុងព្រះរាជបេសកកម្មបំរើជាតិ មាតុភូមិអង្គរដ៏បវរនៃយើង ជាពិសេសក្នុងកាលៈទេសៈ ដែលព្រះរាជាណាចក្រ កម្ពុជាកំពុងរង់នូវការរីករាលដាលជាសកលនៃជម្ងឺកូវីដ-១៩ ។

ក្នុងឱកាសដ៏មហោឡារិកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សូមលើកហត្ថប្រណម្យវន្ទាបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមមេត្តាជួយអភិបាលគ្រងរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួស្តី វិបុលសុខ បវរមហាប្រសើរ ថ្វាយចំពោះព្រះករុណាថ្លៃវិសេស សូមឲ្យបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក