ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនឹងមកទស្សនកិច្ចនៅកម្ពុជានៅដើមសប្ដាហ៍ក្រោយ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន នឹងមកទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៧ និង៨ ខែវិច្ឆិកា ខាងមុខ។

ក្រសួងការបរទេសឱ្យដឹងថាក្នុងដំណើរទស្សនកិច្ចចំនួន២ថ្ងៃនេះលោកស្រី ម៉ារីស ផេន និងជួបសម្ដែងការគួរសមចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងជួបជាមួយរដ្ឋមន្ត្រីការបរទេសដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហាតំបន់ អន្តរជាតិ រួមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ខាងមុខផងដែរ។

ដំណើរទស្សនកិច្ចលើកនេះគឺបន្ទាប់ពីលោកស្រី ម៉ារីស ផេន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី៨ ខែតុលា ពិភាក្សារឿង ភាពជាដៃគូសន្ដិសុខត្រីភាគីអូស្ត្រាលី-អង់គ្លេស-អាមេរិក (AUKUS) ដែលធ្វើឱ្យអូស្រាលីចាប់ផ្ដើមផលិតនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរ និងបង្កឱ្យតំបន់កើនកម្ដៅជាខ្លាំងនៅ ខណៈដែលកម្ពុជាក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក