ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រូបង្វឹកជម្រើសជាតិអង់គ្លេស ប្រាប់ពីមូលហេតុដែលមិនកោះហៅ Mason Greenwood

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានប្រាប់ពីមូលហេតុដែលលោកមិនកោះហៅកីឡាករ Mason Greenwood ចូលក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតជម្រុះ World Cup តំបន់អឺរ៉ុប ដោយសារតែកីឡាកររូបនេះបានស្នើលោកកុំឱ្យកោះហៅរូបគេ ត្បិតគេចង់ផ្តោតលើការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាមួយក្លិប Manchester United។

គួរបញ្ជាក់ថា Greenwood បានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអង់គ្លេសកាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅទល់នឹងក្រុមជម្រើសជាតិអ៊ីស្លង់ មុននឹងត្រូវបញ្ជូនត្រឡប់មកកាន់អង់គ្លេសវិញរួមជាមួយកីឡាករ Phil Foden របស់ Manchester City បន្ទាប់ពីអ្នកទាំងពីរបាននាំនារីឡើងសណ្ឋាគារ ដែលល្មើសទៅនឹងវិធានការបង្ការជំងឺកូវីដ-១៩ របស់ក្រុមជម្រើសជាតិអង់់គ្លេស។ ចាប់តាំងពីពេលនោះមក Greenwood ក៏បានអវត្តមានពីក្រុមជម្រើសជាតិអង់គ្លេសរហូតមក។

ជុំវិញការអវត្តមានពីការកោះហៅក្នុងការប្រកួតទល់នឹងអាល់បានី និងកោះសាន់ម៉ារីណូ នាខែវិច្ឆិកានេះ លោក Southgate បានបកស្រាយថា៖ "ពួកយើងបានពិភាក្សាគ្នាមុនការប្រមូលផ្តុំកាលពីខែកញ្ញាកន្លងទៅ ជាពិសេសការពិភាក្សាជាមួយលោក John McDermott នាយកបច្ចេកទេសបាល់ទាត់ជម្រើសជាតិអង់គ្លេស ដោយយើងបានទៅកាន់ក្លិប Man Utd ដើម្បីពិភាក្សាជាមួយ Greenwood ដោយផ្ទាល់។ យើងបានពិភាក្សាគ្នា និងយល់ពីគ្នាទៅវិញទៅមក។ ប្រសិនបើគេកាន់តែល្អឡើងៗជាមួយ Man Utd ប្រាកដណាស់ Greenwood នឹងបង្ហាញខ្លួនឡើងវិញជាមួយអង់គ្លេស ដែលមានន័យថាមិនមែនយើងមិនកោះហៅ Greenwood ដោយសារគេមិនល្អគ្រប់គ្រាន់ ឬក្រុមការងារជម្រើសជាតិមិនសប្បាយចិត្តជាមួយគេឡើយ"។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមជម្រើសជាតិអង់គ្លេសកំពុងឈរលើកំពូលតារាងពូល I មាន២០ពិន្ទុ តាមពីក្រោយដោយប៉ូឡូញ មាន១៧ពិន្ទុ និងអាល់បានីមាន ១៥ពិន្ទុ ខណៈសាន់ ម៉ារីណូឈរបាតតារាងគ្មានពិន្ទុរាប់នៅឡើយ។ អង់គ្លេស នឹងត្រូវទទួលអាល់បានី នៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ មុននឹងបន្តទៅទឹកដីកោះ សាន់ ម៉ារីណូ ដែលជាការប្រកួតចុងក្រោយនៅក្នុងវគ្គជម្រុះ FIFA World Cup ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក