ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខគ្រួសារសពលោក ងួន ញ៉ិល

ភ្នំពេញ៖ ក្នុងសារលិខិតរំលែកទុក្ខដែលផ្ញើជូនលោក ងួន សុជាតិ កូនប្រុសលោក ងួន ញ៉ិល នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចនិងភរិយាមានក្ដីក្ដុកក្តួលរំជួលចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងថាអនុប្រធានទី១នៃរដ្ឋសភាជាតិលោក ងួន ញ៉ិល បានទទួលមរណភាពនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ។

សម្ដេចតេជោបានសរសេរថា៖ «ការបាត់បង់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល គឺជាការបាត់បង់នូវលោកឪពុកនិងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយ ឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ» ។

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោក ងួន ញិល ឆាប់បានយោនយកកំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតក្លាយ ជាបការៈដទៃផងដែរ។

លោក ងួន ញ៉ិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកជាសមាជិកគណបក្សប្រជាជនកម្ពុជា ធ្លាប់ជារដ្ឋមន្ត្រីក្រសួងកសិកម្មពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ និងបានក្លាយជាអនុប្រធានទី២ នៃ រដ្ឋសភានៅអាណត្តិទី២ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៨ និងបានក្លាយជាអនុប្រធានទី១ក្នុងអាណត្តិទី៣ និងទី៤ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤។ ក្នុងឆ្នាំ២០១៤ដោយមានការឯកភាពនយោបាយរវាងបក្សប្រជាជន និងអតីតបក្សសង្គ្រោះជាតិ លោកត្រូវជ្រើសតាំងជាអនុប្រធានទី២វិញ មុននឹងត្រូវបានជ្រើសរើសជាអនុប្រធានទី១ ក្នុងឆ្នាំ២០១៨ដល់បច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក