ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

SEA GAME កំណត់កាលបរិច្ឆេទថ្មីនៅខែឧសភា ឆ្នាំ២០២២

អាស៊ាន៖ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម (SEA Games) លើកទី៣១ ឆ្នាំ២០២១ ត្រូវបានសម្រេចលើកពេលប្រកួតពីខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយសារបញ្ហានៃការរាតត្បាតពីវីរុសកូវីដ-១៩ ខណៈកាលបរិច្ឆេទប្រកួតថ្មីនឹងត្រូវរៀបចំនាខែឧសភា ឆ្នាំ២០២២ខាងមុខវិញ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានឱ្យដឹងជាផ្លូវការនាថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកានេះ។ 

ព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់ដែលរៀបចំឡើង ២ឆ្នាំម្តងនេះ ដំបូងឡើងគ្រោងរៀបចំឡើងនៅទីតាំងគោលគឺរដ្ឋធានីហាណូយ រួមទាំងទីតាំងសំខាន់ៗចំនួន ១១ផ្សេងទៀត ដែលចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែការរាតត្បាតសាជាថ្មីម្តងហើយម្តងទៀតនៃវីរុសកូវីដ-១៩ ក្នុងប្រទេសវៀតណាម ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួនដែលទទួលរៀបចំការប្រកួតផងដែរនោះ បានបង្ខំឱ្យគណៈកម្មការរៀបចំការប្រកួតសម្រេចលើកពេលប្រកួតតែម្តង។

ដំណឹងផ្លូវការនៃការរៀបចំការប្រកួតនេះត្រូវបានកំណត់ដោយម្ចាស់ផ្ទះវៀតណាមពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ដែលសេចក្តីសំរេចនេះត្រូវបានឯកភាពដោយឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam។ របាយការណ៍បាននិយាយថា ភាគីពាក់ព័ន្ធមានការព្រួយបារម្ភលើការស្វែងរកពេលវេលាសមស្របមួយនៅក្នុងប្រតិទិនកីឡាសម្រាប់ស៊ីហ្គេមដែលបានកំណត់ពេលឡើងវិញ ប៉ុន្តែកាលបរិច្ឆេទថ្មីដែលត្រូវបានកំណត់នេះ មិនស្របគ្នាជាមួយនឹងព្រឹត្តិការណ៍កីឡាសំខាន់ៗនៅលើពិភពលោក ឬក្នុងតំបន់នោះទេ។

គួរបញ្ជាក់ថា វៀតណាមធ្លាប់ទទួលរៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមម្តងដែរកាលពីឆ្នាំ២០០៣ ដោយកាលណោះចំណាយត្រូវបានគេគណនាថាស្ថិតក្នុងចន្លោះ ៦៩លានដុល្លារអាមេរិក។ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានឱ្យដឹងថា ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២២ ដែលគ្រោងរៀបចំនៅខែឧសភានេះ រំពឹងថាមានមនុស្សចូលរួមជាង ២០,០០០នាក់ ដោយក្នុងនោះមានអត្តពលិកចំនួនជាង ៧,០០០នាក់ មកពី១១ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយរាប់បញ្ចូលទាំងទីម័រខាងកើតផងដែរ។ 

ក្រៅពីវិញ្ញាសារកីឡាអូឡាំពិកសំខាន់ៗ ក្នុងនោះកីឡាមួយចំនួនក៏ត្រូវបានបញ្ចូលក្នុងការប្រកួតផងដែររួមមាន ស្នុកឃ័រ, កាយវប្បកម្ម, អុក, ប៊ូលីង និងគូរ៉ាស់ ដែលជាវិញ្ញសារកីឡាចំបាប់ប្រពៃណីមួយនៃប្រទេសអូបេសគីស្ថាន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក