លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

គយអាមេរិកបិទការនាំចូលរបស់ក្រុមហ៊ុនម៉ាឡេស៊ីមួយ ដោយចោទប្រកាន់ពីការបំពានច្បាប់ការងារ និងកម្លាំងពលកម្ម

អាមេរិក៖ អាជ្ញាធរគយអាមេរិកបានហាមឃាត់ការនាំចូលរបស់ក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូប្លាស្ទិករបស់ម៉ាឡេស៊ី "Smart Glove" ជុំវិញការអនុវត្តការងារដោយបង្ខំ ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនរបស់ម៉ាឡេស៊ីទី៥ ដែលប្រឈមមុខនឹងការហាមឃាត់បែបនេះក្នុងរយៈពេល ១៥ខែចុងក្រោយ។

អាជ្ញាធរគយ និងកិច្ចការពារព្រំដែនអាមេរិក (CBP) នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកាម្សិលមិញនេះ បានសម្រេចចេញនូវលិខិតហាមឃាត់ការនាំចូលនូវផលិតផលពីក្រុមហ៊ុន SMART GLOVE និងក្រុមហ៊ុនជាបុត្រសម្ព័ន្ធដទៃទៀត ដែលអាជ្ញាធរ CBP​ អាមេរិកបានអះអាងថានេះគឺជាការសម្រេចក៏សមហេតុផលមួយ ផ្អែកលើភស្តុតាងដែលមានស្រាប់ ដែលបានបញ្ជាក់ថាក្រុមហ៊ុនផលិតស្រោមដៃប្លាស្ទិក "Smart Glove" បានបំពានទៅលើច្បាប់ការងារធ្ងន់ធ្ងរ និងប្រើប្រាស់ដោយបង្ខំទៅលើកម្លាំងពលកម្មបុគ្គលិក។

រោងចក្រឧស្សាហកម្មនៅម៉ាឡេស៊ី ដែលជាទីតាំងផលិតផលដ៏សម្បូរបែប រាប់តាំងពីផលិតផលពីប្រេងដូង រហូតសល់ឧស្សាហកម្មកៅស៊ូ និងរោងចក្រផលិតផលគ្រឿងបង្គុំ Iphone របស់ក្រុមហ៊ុន Apple កំពុងស្ថិតក្រោមការត្រួតពិនិត្យកាន់តែខ្លាំងពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ក៏ដូចជាការចោទប្រកាន់ពីក្រុមកម្មករពាក់ព័ន្ធទៅនឹងការរំលោភបំពានកម្លាំងពលកម្មរបស់កម្មករមកពីបរទេស ដែលត្រូវបានគេចាត់ទុកថាជាកម្លាំងសំខាន់ក្នុងឧស្សាហកម្មរបស់ម៉ាឡេស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន CBP បាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួនបានកំណត់សូចនាករចំនួន 7 ក្នុងចំណោម 11 សូចនាករការងារដោយបង្ខំដែលកំណត់ដោយអង្គការពលកម្មអន្តរជាតិ (ILO) នៅក្រុមហ៊ុន Smart Glove ប៉ុន្តែមិនបានបង្ហាញជាក់ច្បាស់លើការបំពានចំណុចណាមួយខ្លះនោះទេ។ សូចនាកររបស់អង្គការ ILO រួមមានការធ្វើការងារលើសម៉ោងកំណត់ ការចងបំណុលបុគ្គលិក-កម្មករ អំពើហិង្សាផ្លូវកាយ និងផ្លូវភេទ ការរំលោភបំពានលើការងារ និងការរស់នៅប្រចាំថ្ងៃរបស់បុគ្គលិក-កម្មករជាដើម។

គួរបញ្ជាក់ថា កាលពីខែមុនអាជ្ញាធរ CBP អាមេរិកក៏បានសំរេចហាមឃាត់ក្រុមហ៊ុនផលិតស្រោមដៃប្លាស្ទិកមួយផ្សេងទៀត Supermax Corp ដែលជាក្រុមហ៊ុនធំមួយផ្សេងទៀត ពីការចោទប្រកាន់ស្រដៀងគ្នានេះ។ យ៉ាងណាមិញ ក្រោយមកបំរាមនេះក៏ត្រូវបានលើកលែងឡើងវិញ បន្ទាប់ពីក្រុមហ៊ុន Supermax​ បានដោះស្រាយបញ្ហា និងគោរពតាមសូចនាការរបស់ ILO ឡើងវិញ។ ក្រៅពីក្រុមហ៊ុនក្នុងឧស្សាហកម្មផលិតស្រោមដៃនេះ ក៏នៅមានក្រុមហ៊ុនផលិតផលប្រេងដូងចំនួន ២ ក៏ត្រូវបានហាមឃាត់ពីការបំពានលើច្បាប់ការងារផងដែរតាំងពីឆ្នាំមុន ដោយរួមមានក្រុមហ៊ុន Sime Darby Plantation និង FGV Holdings ដែលបានរងបំរាមតាំងពីឆ្នាំ២០២០៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក