ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាល្លឺម៉ង់ ព្រមានពីការវាយប្រហាររលកទី៤ នៃវីរុសកូវីដ-១៩ ក្រោយរកឃើញតួលេខអ្នកឆ្លងថ្មីខ្ពស់បំផុតមិនធ្លាប់មាន

អាល្លឺម៉ង់៖ ប្រទេសអាល្លឺម៉ង់នៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសពីការកើនឡើងខ្ពស់បំផុតនៃការរកឃើញករណីឆ្លងថ្មីខ្ពស់បំផុតនៃវីរុសកូវីដ-១៩ ចាប់តាំងពីការផ្ទុះឡើងជាសកលតាំងពីខែមករា ឆ្នាំ២០២០មក។ នេះបើតាមការបង្ហាញពីវិទ្យាស្ថានភ្នាក់ងារសុខាភិបាល Robert Koch របស់អាល្លឺម៉ង់។

អាល្លឺម៉ង់បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ ចំនួន ៣៣,៩៤៩ករណីក្នុងរយៈពេល ២៤ម៉ោង ដែលចំនួននេះបានបំបែកចំនួនកំណត់ត្រាចាស់ចំនួន ៣៣,៧៧៧ករណីកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។ ចំនួនអ្នកឆ្លងថ្មីបានកើនឡើងយ៉ាងឆាប់រហ័ស និងគួរឱ្យព្រួយបារម្ភក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈរដ្ឋមន្រ្តីសុខាភិបាល លោក Jens Spahn បានព្រមានពីការវាយប្រហារជាថ្មីនៃរលកទី៤ ជាមួយលក្ខខណ្ឌដែលគួរឱ្យប្រុង​ប្រយ័ត្នខ្លាំងជាងមុន។

រដ្ឋមន្រ្តីសុខាភិបាល និងផ្នែកពាក់ព័ន្ធនានាបានដាក់បន្ទុកចំពោះការរាលដាលជាថ្មីនេះមកពីភាពយឺតយ៉ាវនៃយុទ្ធនាការវ៉ាក់សាំង និងអត្រាអ្នកចាក់វ៉ាក់សាំងរួចរាល់ទាបពេក ជាក់ស្តែងបើតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលអាល្លឺម៉ង់បានបង្ហាញថា មានប្រជាជនអាល្លឺម៉ង់ប្រមាណ ៦៦,៩ភាគរយប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញ។ អ្នកជំនាញសុខភាពសាធារណៈអាល្លឺម៉ង់ក៏បានបញ្ជាក់ផងដែរថា ការកើនឡើងខ្លាំងនៃចំនួនអ្នកឆ្លងថ្មីយ៉ាងឆាប់រហ័សនេះ ជាក់ស្តែងគឺកើតឡើងចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលស្ថានភាពរបស់ពួកគេទាមទារឱ្យមានការមើលថែទាំដិតដល់ខ្លាំង។

នៅអាល្លឺម៉ង់វិញ ក្រោមការដឹកនាំបែបរដ្ឋសហព័ន្ធ វ៉ាក់សាំងមិនត្រូវបានចាត់ទុកជាកាតព្វកិច្ចឡើយ ពោលគឺមានបែបផែននៃការគ្រប់គ្រងផែនការផ្តល់វ៉ាក់សាំងជូនពលរដ្ឋផ្សេងៗគ្នា។ នៅរដ្ឋមួយចំនួនដូចជា Baden-Wuerttemberg, Saxony និង Bavaria ជាដើម ទើបតែបានយល់ព្រម និងណែនាំលើវិធានការរឹតត្បិតដ៏តឹងរ៉ឹងលើអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងរួចរាល់នៅក្នុងរដ្ឋរបស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក