BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១០ករណី ខណៈអ្នកជំងឺ ៨២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៨,៩៤៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៨១៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៥,២៨៩នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៦៧៣ករណី៕