ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: អនុប្រធានទី១នៃរដ្ឋសភា លោក ងួន ញ៉ិល ទទួលមរណភាពក្នុងជន្មាយុ៧៩ឆ្នាំ

ភ្នំពេញ៖ អនុប្រធានទី១នៃរដ្ឋសភា លោក ងួន ញ៉ិល បានទទួលមរណភាពនៅម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ លោកគឺជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិករដ្ឋសភាខេត្តកំពង់ធំ តាំងពីឆ្នាំ១៩៩៣មក។

លោក ងួន សុជាតិ ជាតំណាងរាស្ត្រ និងជាកូនបង្កើតរបស់លោក ងួន ញ៉ិល បានសរសេរក្នងទំព័រហ្វេសបុកផ្លូវការរបស់លោកនៅព្រឹកនេះថា៖ «ខ្ញុំនិងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ដោយលោកឪពុកបានទទួលមរណភាពកាលពីម៉ោង ១០:៣០ ព្រឹកថ្ងៃសុក្រ ១ កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ...សូមបួងសួង ដល់ធ៊ឌួងវិញ្ញាណក្ខន្ធរបស់លោកឪពុកបានអញ្ជើញទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ!!!!»

លោក ងួន ញិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកជាសមាជិកគណបក្សប្រជាជនកម្ពុជា ធ្លាប់ជារដ្ឋមន្ត្រីក្រសួងកសិកម្មពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ និងបានក្លាយជាអនុប្រធានទី២ នៃ រដ្ឋសភានៅអាណត្តិទី២ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៨ និងបានក្លាយជាអនុប្រធានទី១ក្នុងអាណត្តិទី៣ និងទី៤ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤។ ក្នុងឆ្នាំ២០១៤ដោយមានការឯកភាពនយោបាយរវាងបក្សប្រជាជន និងអតីតបក្សសង្គ្រោះជាតិ លោកត្រូវជ្រើសតាំងជាអនុប្រធានទី២វិញ មុននឹងត្រូវបានជ្រើសរើសជាអនុប្រធានទី១ ក្នុងឆ្នាំ២០១៨ដល់បច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក