ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ និងកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយសប្បុរសធម៌ដល់គ្រួសារទី៣៨២ ដែលប្រសូតបានកូនភ្លោះបី

ស្វាយរៀង៖ គ្រួសារដែលទើបប្រសូតបានកូនភ្លោះបីត្រូវបាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ផ្ដល់អំណោយនៅថ្ងៃទី៥ ខែវិច្ឆិកានេះ ដើម្បីជួយទំនុកបម្រុងការខ្វះខាត។

អំណោយជាថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កស ៥គីឡូក្រាម សារុង ២ និងក្រម៉ា ២ ត្រូវបានលោក សេង ទៀង តំណាងសម្ដេចទាំងពីរ នាំយកទៅប្រគល់ជូនដល់គ្រួសារកូនភ្លោះបី ដែលជាគ្រួសារទី ៣៨២ កំពុងសំរាកថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ ទារកភ្លោះទាំងបីនាក់នេះ ប្រសូត្រនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ តាមរយៈការវះកាត់ ជាកូនលើកទី២ របស់ឪពុកឈ្មោះ ម៉ៅ សុភ័ស អាយុ ២៩ឆ្នាំ មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុឯកជន ម្តាយឈ្មោះ មាស សណ្ណា អាយុ ២៧ឆ្នាំ មានមុខរបរបុគ្គលិកធនាគារឯកជន មានអាស្រ័យដ្ឋានរស់នៅភូមិអណ្តូងតាសី ឃុំព្រៃឆ្លាក់ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងពិធីប្រគល់អំណោយនោះ លោក សេង ទៀង មានប្រសាសន៍ថាចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ពោលគឺរយៈពេលជាង ២២ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឫបួននាក់ ចំនួន ៣៨២គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

លោកបានបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបំរើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញគឺជាអំណោយកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់។

តំណាងគ្រួសារកូនភ្លោះ បានថ្លែងនូវអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាកគឺតែងតែមានវត្តមានសម្តេចទាំងទ្វេ ចុះជួយអន្តរាគមន៍គ្រប់ពេលវេលា។ មាតាបិតាកូនភ្លោះ មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភនូវអំណោយទានដ៏សប្បរសធម៌នេះ ជួយដល់គ្រួសារពួកគេ ពិសេសជួយចិញ្ចឹមបីបាច់ទារកភ្លោះបី។

មាតាបិតាកូនភ្លោះទាំងបី បានបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកជួយបីបាច់ថែរក្សាការពារ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយ៉ឺនយូរ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំជោគវាសនាអនាគតប្រទេសជាតិ ឲ្យកាន់តែសំបូររុងរឿងតរៀងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក