ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលកម្ពុជាផ្ដល់គ្រាប់ពូជស្រូវដល់កសិករដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់

បាត់ដំបង៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាលោក វង់ សណ្តាប់ ចុះផ្តល់ពូជស្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់កសិករដែលខូចខាតដំណាំស្រូវដោយសារគ្រោះទឹកជំនន់នៅស្រុកថ្មគោល ខេត្តបាត់ដំបង។

ការចែកពូជស្រូវជូនដល់ប្រជាកសិករនាពេលនេះ គឺចែកជានិមិត្តរូបចំនួន១១០គ្រួសារ មកពី០៥ភូមិ នៃឃុំតាម៉ឺន ដែលមានផ្ទៃដីខូចខាតចំនួន ១៣១ហិកតា ក្នុងមួយគ្រួសារទទួលបានពូជស្រូវប្រមាណ២០០គីឡូក្រាម។

លោក វង់ សណ្តាប់ មានប្រសាសន៍សុំការអធ្យាស្រ័យពីសំណាក់ប្រជាកសិកររងគ្រោះទាំងអស់ ដោយការចែកជូនជាគ្រាប់ពូជស្រូវនេះ ជាជំហ៊ានដំបូងចែកជូនដល់អ្នកដែលខ្វះលទ្ធភាពលំបាកខ្លាំងជាមុន ដើម្បីឲ្យពួកគាត់អាចស្ដារឡើងវិញបានកាន់តែឆាប់រហ័ស ហើយនឹងធ្វើការចែកជូនដល់កសិករជាជំហ៊ានបន្តបន្ទាប់ទៀត ទៅតាមភូមិឃុំ ដែលរងការខូចខាត។

អភិបាលស្រុកថ្មគោល ខេត្តបាត់ដំបង លោក ជា សម្បតិ្ត បានលើកឡើងថាចាប់តាំងពីដើមខែមករាដល់ដើមខែវិច្ឆិកា ឆ្នាំ២០២១ ស្រុកថ្មគោលទទួលទឹកភ្លៀងសរុប ៤៨ថ្ងៃ ស្មើនឹង ១,០១២មីលីម៉ែត្រ មានការថយចុះបើធៀបទៅនឹងរយៈពេលដូចគ្នានិងឆ្នាំ២០២០ និងបានធ្វើឲ្យដំណាំស្រូវចំនួន ៤,៧៦២គ្រួសាររងផលប៉ះពាល់ខូចខាតដោយគ្រោះរាំងស្ងួត តែប្រជាពលរដ្ឋធ្វើការដាំដុះស្ដារឡើងវិញដោយប្រើប្រាស់ពូជស្រូវផ្ទាល់ខ្លួន។ ដោយឡែកនៅចុងខែកញ្ញាកន្លងមក ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដំណាំស្រូវចំនួន ៨,៨២២ហិកតា ក្នុងនោះធ្វើឲ្យខូចខាតសរុបដោយជំនន់មានចំនួន ៤,១៨៨ហិកតា ស្មើគ្រួសារកសិករសរុបចំនួន ៣,២៣៧គ្រួសារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក