ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: ព្រះមហាក្សត្រប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញដែលតម្រូវឱ្យថ្នាក់ដឹកនាំកំពូលមានសញ្ញាតិតែមួយ

ភ្នំពេញ៖ នៅទីបំផុតវិសោធនកម្មរដ្ឋធម្មនុញ្ញដែលតម្រូវឱ្យប្រធានព្រឹទ្ធិសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សធម្មនុញ្ញមានសញ្ញាតិតែមួយបានក្លាយជា «ច្បាប់» ហើយបន្ទាប់ពីព្រះមហាក្សត្រប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ច្បាប់នេះត្រូវបានសម្ដេចតេជោ ហ៊ុន សែន លើកឡើងថាគឺសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក៏ដូចជាដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស។

បើគិតពីថ្ងៃដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រៀបចំច្បាប់នេះរហូតមកដល់ថ្ងៃដាក់ឱ្យប្រើប្រាស់គឺមានរយៈពេល២៨ថ្ងៃ។

រដ្ឋធម្មនុញ្ញដែលតម្រូវឱ្យថ្នាក់ដឹកនាំកំពូលមានសញ្ញាតិតែមួយត្រូវបាន សម្ដេចតេជោ បញ្ជាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឱ្យរៀបចំនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ឆ្លើយតបនឹងការចោទប្រកាន់ដោយគ្មានការពិតរបស់ការសែតអង់គ្លេស The Guardian ដែលបានលើកឡើងថាសម្ដេចតេជោបានទិញសញ្ញាតិ Cyprus។ នៅថ្ងៃទី៨ ខែតុលា ច្បាប់នេះត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តយល់ព្រម និងត្រូវបានសភាប្រជុំអនុម័តយល់ព្រមនៅថ្ងៃទី២៥ ខែតុលា មុននឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាឯកភាពនៅថ្ងៃទី២ ខែវិច្ឆិកា។ ការធ្វើច្បាប់នេះទទួលបានការគាំទ្រលើសលប់ពីពលរដ្ឋ មន្ត្រីរាជការ និងព្រះមហាក្សត្រផងដែរតាំងពីផ្ដើមរហូតដល់ថ្ងៃចេញជាផ្លូវការនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក