ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាកាសធាតុផ្តើមចុះត្រជាក់ និងការរាលដាលកូវីដ-១៩ជាថ្មី ពលរដ្ឋក្រុងប៉េកាំងសម្រុកស្តុកគ្រឿងបរិភោគ

ចិន៖ ប្រជាជននៅក្នុងទីក្រុងប៉េកាំងមួយចំនួនធំបានចាប់ផ្តើមដើរទិញស្តុកទុកនៅគ្រឿងបរិភោគសំខាន់ៗមួយចំនួនដូចជា ស្ពៃក្តោប, អង្ករ និងម្សៅមីជាដើមសំរាប់ត្រៀមបំរុងទុកនារដូវរងារ បន្ទាប់ពីរដ្ឋាភិបាលបានអំពាវនាវ និងជំរុញឱ្យពលរដ្ឋទាំងអស់ស្តុកទុកនូវគ្រឿងបរិភោគសំខាន់ៗនានា ​ក្នុង​ករណី​មាន​អាសន្ន ទោះបីជារដ្ឋបានធានាថា​​មាន​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​បន្ទាប់​ពី​មាន​ស្លន់ស្លោ​ក្នុង​ការ​ទិញ​ទំនិញមួយរយៈពេលចុងក្រោយនេះ។

ក្រសួងពាណិជ្ជកម្មចិន បានចេញផ្សាយសេចក្តីជូនដំណឹងតាមរដូវកាលកាលពីថ្ងៃចន្ទ ដោយលើកទឹកចិត្តឱ្យអាជ្ញាធរធ្វើការងារបានល្អក្នុងការធានាផ្គត់ផ្គង់ស្បៀងអាហារ និងតម្លៃស្ថេរភាពនៅមុនរដូវរងារ បន្ទាប់ពីការកើនឡើងនៃតម្លៃបន្លែ និងក្រោយមានការរីករាលដាលរលកថ្មីនៃវីរុសកូវីដ-១៩ ក្នុងតំបន់ខ្លះនៃប្រទេសចិន។ ប៉ុន្តែផ្ទុយពីសេចក្តីជូនដំណឹងរបស់ក្រសួងនេះ ប្រជាជនបានសំរុកទៅទិញស្តុកទំនិញមួយចំនួនយ៉ាងណែនណាន់តាន់តាប់ ជាពិសេសក្រោយមានការព្រួយបារម្ភលើការបិទខ្ទប់ជាថ្មីដោយសារវីរុសកូវីដ-១៩។

ក្រោយមកប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បានព្យាយាមជូនដំណឹងជាការធានាដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋនិងធានានូវការផ្គត់ផ្គង់នូវទំនិញសំខាន់ៗមិនឱ្យមានការខ្វះខាតឡើយ។ ទូរទស្សន៍រដ្ឋចិន CCTV បានបញ្ជាក់លើការផ្សាយរបស់ខ្លួនថា មានការបំប៉ោង និងបំផុសបំផុលហួសហេតុពេកជុំវិញសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មដែលនាំឱ្យមានស្លន់ស្លោរចំពោះពលរដ្ឋ។ 

គួរបញ្ជាក់ថា ការសំរុកទិញស្តុកទំនិញយ៉ាងតក់ក្រហល់នេះ ស្របពេលដែលរដូវរងារកាន់តែខិតជិតចូលមកដល់ បូករួមទាំងការរាលដាលសាជាថ្មីម្តងទៀតនូវវីរុសកូវីដ-១៩ ក្នុងប្រទេសចិន។ ប្រទេសចិន​ កាលពីថ្ងៃពុធបានរាយការណ៍ពីចំនួនករណីឆ្លង COVID-19 ក្នុងស្រុកខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេលជិតបីខែចុងក្រោយ ខណៈក្នុងរដ្ឋធានីប៉េកាំង បានរកឃើញអ្នកឆ្លងចំនួន ៩ករណី ដែលជាចំនួនអ្នកឆ្លងខ្ពស់បំផុតក្នុងរដ្ឋធានីក្នុងរយៈពេល ១ឆ្នាំនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក