ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

James ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឡើងវិញ ក្រោយបាត់មុខមួយឆ្នាំ

បាល់ទាត់៖ កីឡាករវ័យ ៣០ឆ្នាំ James Rodriguez ត្រូវបានគេសង្កេតឃើញមានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកូឡុំប៊ីឡើងវិញជាលើកដំបូង បន្ទាប់ពីបាត់មុខរយៈពេលជិត១ឆ្នាំ ខណៈក្រុមកូឡុំប៊ី ត្រូវត្រៀមខ្លួនជួបជាមួយក្រុមខ្លាំងប្រេស៊ីល និងប៉ារ៉ាហ្គាយ នាវគ្គជម្រុះ FIFA World Cup ទ្វីបអាមេរិកខាងត្បូងដែលនឹងចាប់ផ្តើមនាពាក់កណ្តាល ខែវិច្ឆិកានេះ។

កីឡាករនាំលេង និងជាអតីតកីឡាកររបស់ Real Madrid និង Everton និងធ្លាប់ជាម្ចាស់ស្បែកជើងមាសក្នុងព្រឹត្តិការណ៍ FIFA World Cup ២០១៤​ ខាងលើនេះ ត្រូវបានបញ្ចូលក្នុងបញ្ជីកីឡាករទាំង ២៨នាក់​របស់អ្នកចាត់ការវ័យ ៦៤ឆ្នាំ លោក Reinaldo Rueda ឡើងវិញ បន្ទាប់ពីបាត់មុខពីការប្រកួតរបស់កូឡុំប៊ី ១៥ប្រកួតតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ គ្រាដែលកូឡុំប៊ីបរាជ័យធ្ងន់ករក្នុងជំនួបទល់នឹងអេក្វាដ័រ ៦-១។ បច្ចុប្បន្ននេះ James Rodriguez កំពុងលេងឱ្យក្លិបបាល់ទាត់ Al-Rayyan SC នៃលីគកំពូលកាតា ក្រោយចាកចេញពី Everton បន្ទាប់ពីការចូលកាន់តំណែងរបស់លោក Rafael Benitez។ 

គួរបញ្ជាក់ថា កូឡុំប៊ី នឹងត្រូវជួបជាមួយម្ចាស់ផ្ទះប្រេស៊ីល នាកីឡដ្ឋានទីក្រុង Sao Paulo នាថ្ងៃទី១១ ខែវិច្ឆិកានេះ មុននឹងទទួលស្វាគមន៍ក្រុមប៉ារ៉ាហ្គាយ នាថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងទឹកដីរបស់ខ្លួន។ បច្ចុប្បន្ននេះ កូឡុំប៊ីកំពុងឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងវគ្គជម្រុះ FIFA World Cup ទ្វីបអាមេរិកខាងត្បូងមាន ១៦ពិន្ទុ ស្មើជាមួយក្រុមលេខ៥ អ៊ុយរូហ្គាយ តាមពីក្រោយក្រុមអេក្វាឌ័័រ ១ពិន្ទុ ដាច់ពីក្រុមកំពូលតារាងប្រេស៊ីល ១៥ពិន្ទុ។

គួររំឮកថា James បានបង្ហាញខ្លួនក្នុងក្រុមធំជម្រើសជាតិកូឡុំប៊ីជាលើកដំបូងបង្អស់នៅឆ្នាំ២០១១ និងលេងបានសរុប ៨០ប្រកួត ស៊ុតបញ្ចូលទី២៣គ្រាប់៕

បញ្ជីកីឡាករដែលត្រូវកោះហៅទាំង ២៨នាក់នៃក្រុមជម្រើសជាតិកូឡុំប៊ី

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក