លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ក្រសួងការងារជូនដំណឹងពីការឈប់សម្រាកបុណ្យអុំទូកឆ្នាំ២០២១

ភ្នំពេញ៖ បើទោះបីពុំមានការប្រារព្ធពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនៅឆ្នាំ២០២១នេះក៏ដោយ ក៏រាជរដ្ឋាភិបាលសម្រេចរក្សាថ្ងៃឈប់សម្រាកដើម្បីអបអរពិធីនេះដដែល។ ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារបញ្ជាក់ថានៅថ្ងៃទី ១៨ ទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្មករនិយោជិតទាំងអស់នឹងត្រូវអនុញ្ញាតឱ្យឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ។

ក្នុងនោះក្រសួងក៏បានបញ្ជាក់ផងដែរថា នាយករោងចក្រ សហគ្រាស អាចពិភាក្សាជាមួយតំណាងកម្មករនិយោជិតក្នុងការ រៀបចំ ឬផ្លាស់ប្តូរការឈប់សម្រាកនេះនៅពេលណាមួយផ្សេងទៀត ក្នុងករណីមានការព្រមព្រៀងពីកម្មករនិយោជិត។ ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណា ដែលត្រូវប្រតិបត្តិការងារមិនអាចបញ្ឈប់សកម្មភាពបាន ម្ចាស់ទីតាំងអាជីវកម្មត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យ នីមួយៗដោយផ្លាស់ប្ដូរគ្នា ហើយរក្សាទុកបញ្ជីបែងចែកនោះជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

សម្រាប់កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួន ស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។

កាលពីថ្ងៃទី១ វិច្ឆកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ពលរដ្ឋឱ្យចេញដើរកម្សាន្តក្នុងឱកាសឈប់សម្រាកបុណ្យអុំទូកខាងមុខនេះ បន្ទាប់ពីកម្ពុជាបានបង្កើនភាពស៊ាំទៅនឹងជំងឺកូវីដ-១៩កាន់តែល្អប្រសើរ និងទទួលបានលទ្ធផលវិជ្ជមានក្រោយសាកល្បងឱ្យពលរដ្ឋចេញដើរក្នុងថ្ងៃបុណ្យភ្ជុំកាលពីដើមខែតុលា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក