ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វ៉ាក់សាំងកូវីដ-១៩ ទី៧ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក

ឥណ្ឌា៖ អង្គការសុខភាពពិភពលោក ឬ The World Health Organization (WHO) នៅថ្ងៃពុធម្សិលមិញនេះបានប្រកាសអំពីការអនុម័ត និងទទួលស្គាល់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុនផលិតឱសថឥណ្ឌា Bharat Biotech សំរាប់ការប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ ដែលការណ៍នេះត្រូវបានគេមើលឃើញថាជាជំំហានមួយនៃការត្រួសត្រាយផ្លូវដ៏សំខាន់សម្រាប់ទទួលស្គាល់វ៉ាក់សាំងដែលផលិតដោយប្រទេសឥណ្ឌានេះ ក្នុងការក្លាយទៅជាវ៉ាក់សាំងដែលអាចប្រើប្រាស់បានជាផ្លូវការក្នុងប្រទេសក្រីក្រ និងមានប្រាក់ចំណូលកម្រិតទាបនានា។

ការចុះបញ្ជី និងអនុម័តប្រើប្រាស់ក្នុងគ្រាអាសន្ន (Emergency Use) នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Bharat Biotech ដឹកជញ្ជូនវ៉ាក់សាំងដែលត្រូវបានគេស្គាល់ថាជាវ៉ាក់សាំង Covaxin ទៅកាន់ប្រទេសដែលពឹងផ្អែកលើការណែនាំរបស់អង្គការសុខភាពពិភពលោកកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ ការទទួលស្គាល់វ៉ាក់សាំងនេះក៏អនុញ្ញាតឱ្យប្រជាជនឥណ្ឌារាប់លាននាក់ដែលបានចាក់វ៉ាក់សាំង Covaxin នេះ អាចធ្វើដំណើរទៅក្រៅប្រទេសបានផងដែរ។

នៅលើបណ្តាញសង្គម Twitter អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ក្រុមប្រឹក្សាបច្ចេកទេសរបស់ WHO បានសំរេចជារួមថា អត្ថប្រយោជន៍របស់វ៉ាក់សាំង Covaxin មានវិសាលភាពធំធេងជាងហានិភ័យដែលអាចកើតមានឡើង ហើយបានបន្ថែមថាវ៉ាក់សាំងនេះបានបំពេញគ្រប់តាមលក្ខខណ្ឌស្តង់ដារបស់ WHO ក្នុងការការពារ និងប្រឆាំងទៅនឹងវីរុសកូវីដ-១៩។ តាមពិតទៅក្រុមប្រឹក្សាបច្ចេកទេសរបស់ WHO គ្រោងប្រជុំពិភាក្សាអនុម័តលើវ៉ាក់សាំង Covaxin នេះតាំងពីសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែត្រូវការទាមទារឱ្យមានការបំភ្លឺបន្ថែមពីក្រុមហ៊ុន Bharat Biotech ជាមុន ពាក់ព័ន្ធទៅនឹងហានិភ័យដែលប្រឈមពីវ៉ាក់សាំងនេះ មុននឹងសម្រេចមានការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងនេះក្នុងក្របខណ្ឌជុំវិញពិភពលោក។

គួរបញ្ជាក់ថា វ៉ាក់សាំង Covaxin នេះត្រូវបានក្រុមអ្នកជំនាញតំរូវឱ្យមានការចាក់ ២ដូស និងមានគម្លាតពីគ្នា ៤សប្តាហ៍ និងប្រើប្រាស់បានតែលើមនុស្សដែលមានវ័យចាប់ពី ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ។

គួរបញ្ជាក់ថា វ៉ាក់សាំង Covaxin របស់ឥណ្ឌានេះគឺជាវ៉ាក់សាំងទី៧ហើយដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក បន្ទាប់ពីវ៉ាក់សាំង mRNA របស់ក្រុមហ៊ុន Pfizer BioNTech និង Moderna វ៉ាក់សាំងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន AstraZeneca និង Jonhson & Jonhson ព្រមទាំងវ៉ាក់សាំងពីរប្រភេទទៀតរបស់ចិនរួមមាន Sinovac និង Sinopharm៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក