ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក លី ធុច ថារហូតមកដល់ពេលនេះមានអ្នករងគ្រោះដោយគ្រាប់មិនទាន់ផ្ទុះជិត៩ពាន់នាក់

បន្ទាយមានជ័យ៖ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោក លី ធុច ក្នុងពិធីតម្លើងប៉ាណូអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅរង្វង់មូលចូលច្រកតំបន់បឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក នៅថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថាចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០២១នេះថាអ្នករងគ្រោះដោយគ្រាប់មីននិងយុទ្ធភ័ណមិនទាន់ផ្ទុះមានចំនួន ៨ ៨៦៦នាក់ ហើយក្នុងចំណោមនោះមានអ្នករងគ្រោះដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅឃុំគោករមៀត ស្រុកថ្មពួកចំនួន៣៩៦នាក់ ដូច្នេះហើយទើបអាជ្ញាធរមីនកម្ពុជាបានតម្លើងផ្ទាំងប៉ាណូអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភ័ណ្ឌគ្រឿងផ្ទុះនេះ។

អភិបាលរងខេត្តន្ទាយមានជ័យ លោក លី សារី បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យមានសំណល់គ្រឿងផ្ទុះពីសម័យសង្គ្រាមជាច្រើន ជាក់ស្តែងតាមការស្រាវជ្រាវទិន្នន័យចំការមីនមូលដ្ឋាន(Baseline Surver)របស់ថ្នាក់ជាតិដែលបានបង្ហាញ ខេត្តបន្ទាយមានជ័យ មានផ្ទៃដីប្រមាណជាង ២៥ ០០០ហិកតា ត្រូវបានសង្ស័យថាមានគ្រាប់មីននិងកាកសំណល់ជាតិផ្ទុះពីសង្គ្រាមដែលជាបន្ទុកមួយដ៏ធំបណ្តាលប្រជាពលរដ្ឋស្លាប់ របួស និងពិការ។

លោកបានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយមានប្រជាពលរដ្ឋរងគ្រោះដោយគ្រាប់មីននិងកាកសំណល់មិនទាន់ផ្ទុះមានចំនួន២០ករណី មានប្រជាពលរដ្ឋរងរបួសចំនួន២១នាក់ក្នុងនោះស្រី០៤នាក់ ស្លាប់៦នាក់ របួសធ្ងន់-ស្រាលចំនួន១៥នាក់ ខូចខាតគ្រឿងចក្រ២គ្រឿង ស្លាប់គោ២ក្បាល។ នៅស្រុកអូរជ្រៅ៦ករណី ស្រុកថ្មពួក៤ករណី ស្រុកស្វាយចេក៤ករណី ក្រុងប៉ោយប៉ែត២ករណី ស្រុកព្រៈនេត្រព្រៈ១ករណី ស្រុកម៉ាឡៃ២ករណី ស្រុកភ្នំស្រុក១ករណី។

ទាក់ទងករណីនេះអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោក លី ធុច បានណែនាំដល់ប្រជាពលរដ្ឋ បើប្រទះឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះត្រូវរាយការណ៍ទៅអាជ្ញាធមូលដ្ឋាន ឬអង្គភាពស៊ីម៉ាក់ ហាឡូត្រាស់ យកមកកំទិចចោល ជៀងវាងដោះដោយខ្លួនឯង៕ 

PHOTO: ROEURNG CHANTREA

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក