ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានឹងរៀបចំមហោស្រពវប្បធម៌អាស៊ីអឺរ៉ុបនៅចុងខែនេះ

ភ្នំពេញ៖ មហោស្រពវប្បធម៌ក្រោមប្រធានបទ «អាស៊ីនិងអឺរ៉ុបចំណងវប្បធម៌» Asia and Europe: Cultures Connect នឹងនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសារមន្ទីរជាតិភ្នំពេញ។

នេះជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលមានការប្រគំតន្ត្រី ការសម្ដែងទស្សនីយភាពសិល្បៈចម្រុះ របាំបុរាណ សហសម័យ មហោស្រពភាពយន្ត ការតាំងពិព័រណ៌រូបថត និងស្នាដៃសិល្បៈជាច្រើន ក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការចែករំលែកបទពិសោធន៍ ការផ្លាស់ប្ដូរ ការយល់ដឹងអំពីភាពផ្សេងគ្នា និងការរួមបញ្ចូលគ្នាវប្បធម៌នៃវប្បធម៌អាស៊ី និងអឺរ៉ុប។

អនុរដ្ឋលេខាធិការក្រសួងវប្បធម៌លោក គឹម ពីនន់ បានឱ្យ EAC News ដឹងថានៅព្រឹត្តិការណ៍មហោស្រពនេះនឹងចែកជា៣សកម្មភាពដែលរួមមាន សិល្បៈទស្សនីយភាព ការតាំងពិព័ណ៌ និងការបញ្ចាំងភាពយន្តដែលធ្វើរួមគ្នារវាងប្រទេសអាស៊ី និងអឺរ៉ុប។ លោកបញ្ជាក់ផងដែរថាការរៀបចំព្រឹត្តិការណ៍នេះនឹងរៀបចំបែបអនឡាញ ជាមួយនឹងការអនុញ្ញាតឱ្យចូលទស្សនាផងដែរ។

លោកថា៖ «ការធ្វើរបស់យើងគឺធ្វើមុនការប្រជុំអាស៊ីអឺរ៉ុប។ ការប្រជុំគឺចាប់ផ្ដើមធ្វើនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ សម្រាប់ក្រសួងវប្បធម៌ធ្វើពិធីនេះមុនហើយទើបបញ្ចប់នៅថ្ងៃទី២៦ដែរ» ។

បើតាមលោក គឹម ពីនន់ នៅថ្ងៃទី២៦ បិទព្រឹត្តិការណ៍មហោស្រពនេះនឹងមានការសំដែងសិល្បៈទេពមនោរម្យរបស់កម្ពុជាដើម្បីបង្ហាញដល់អន្តរជាតិឱ្យបានឃើញផងដែរ។

លោកបញ្ជាក់ថា៖ «សិល្បៈទេពមនោរម្យគឺជាអត្តសញ្ញាណរបស់ខ្មែរយើងគឺសម្ដែងនូវរបាំខ្មែររបស់យើងដែលជាប់ជាបេតិកភ័ណ្ឌពិភពលោក របាំហ្នឹងឯងគឺតំណាងឱ្យព្រលឹងជារបស់យើងហើយ តំណាងឱ្យខ្មែរយើងហើយ។ ហើយរបាំនេះយើងក៏បានបន្ថែមបន្ថយ ច្នៃប្រឌិតថែមទៀតឱ្យមានការទាក់ទាញផងដែរ» ។

កម្ពុជានឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២១នេះ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥និង២៦ ខែវិច្ឆិកា។ ប្រធានបទនៃកិច្ចប្រជុំកំពូលនេះគឺ ពហុភាគីនិយម កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចិរភាព និងវិបុលភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក