វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

អ្នកនាំពាក្យក្រសួងអប់រំ ថាថ្នាក់ដឹកនាំក្រសួងនឹងប្រជុំដើម្បីពន្យារពេលប្រឡងបាក់ឌុប

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ប្រាប់ EAC News ថាការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ត្រូវពន្យារពេលទៅថ្ងៃក្រោយវិញ និងថាក្នុងសប្ដាហ៍នេះថ្នាក់ដឹកនាំក្រសួងនឹងប្រជុំវាយតម្លៃស្ថានការពាក់ព័ន្ធ ដើម្បីបន្តរៀបចំការប្រឡង។

លោកបានបញ្ជាក់ប្រាប់ EAC News ថា៖ «ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យពន្យារពេលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ដើម្បីទុកឱកាសជូនសិស្សថ្នាក់ទី១២ មានពេលបន្ថែមរៀនត្រៀមប្រឡង។ ក្នុងសប្តាហ៍នេះ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នឹងប្រជុំវាយតម្លៃស្ថានការណ៏ពាក់ព័ន្ធ ដើម្បីបន្តរៀបចំការប្រឡងបាក់ឌុប និងជម្រាបដំណឹងជូនសាធារណជន» ។

ក្នុងពេលចុះពិនិត្យ និងសម្ពោធវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា នេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន លើកឡើងថាការប្រឡងមធ្យមសិក្សាទុតិយភូមិនឹងត្រូវពន្យារពេលទៅដើមឆ្នាំ២០២២វិញ។ ទោះជាយ៉ាងណាលោកមិនទាន់បញ្ជាក់ថ្ងៃច្បាស់លាស់នៅឡើយទេ។

តាមគម្រោងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់សិស្សថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា ២០២០-២០២១ និងត្រូវប្រឡងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំ នៅថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថានឹងមិនលុបការប្រឡងបាក់ឌុបក្នុងឆ្នាំនេះដូចឆ្នាំ២០២០ នោះទេ ដោយជំរុញដល់សិស្សដែលរៀនទី១២ ប្រឹងរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក