ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

TOP NEWS: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឱ្យដំណើរការសាលាដំបូងខេត្តកែប

(ភ្នំពេញ) ៖ យោងតាមព្រះរាជក្រឹត្យ ធ្វើនៅព្រះបរមរាជវាំង ចេញថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់ត្រាស់បង្គាប់ឲ្យសាលាដំបូងខេត្តកែប មានទីតាំងស្ថិតនៅក្នុងខេត្តកែប និងមានសមត្ថកិច្ចជំនុំជម្រះរឿងក្ដីស្ថិតក្នុងសមត្ថកិច្ចដែនដីដែលគ្របដណ្តប់លើខេត្តកែប ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ដោយឡែក្នុងមាត្រា៣ នៃព្រះរាជក្រឹត្យនេះ ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ឲ្យសាលាដំបូងខេត្តកែប មានសមត្ថកិច្ចជំនុំជម្រះរឿងក្តីដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួនចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។ ចំពោះសំណុំរឿងក្តីទាំងឡាយណាដែលស្ថិតក្នុងសមត្ថកិច្ចរបស់សាលាដំបូងខេត្តកែប ហើយដែលសាលាដំបូងខេត្តកំពតបានទទួលចាត់ការជាសមត្ថកិច្ច នៅមុនថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នោះ សាលាដំបូងខេត្តកំពតត្រូវបន្តចាត់ការជាសមត្ថកិច្ចដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ក្នុងព្រះរាជក្រឹត្យ ក៏បានចែងទៀតថា វិធានដែលមានចែងក្នុងកថាខណ្ឌទី១ និងទី២នៃព្រះរាជក្រឹត្យខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះអយ្យការអមសាលាដំបូងខេត្តកំពត។

ព្រះរាជក្រឹត្យបានចែងបន្តទៀតថា ក្នុងករណីដែលសាលាដំបូងខេត្តកែបមិនអាចដំណើរការបាន សមត្ថកិច្ចជំនុំជម្រះរឿងក្តីដែលស្ថិតនៅ ក្នុងសមត្ថកិច្ចរបស់សាលាដំបូងខេត្តកែបនេះ ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់សាលាដំបូងខេត្តកំពត។ ក្នុងករណីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវចេញប្រកាស ដើម្បីកំណត់អំពីការមិនអាចដំណើរការបាននៃសាលា ដំបូងខេត្តកែប និងកំណត់ជាថ្មីអំពីកាលបរិច្ឆេទនៃការចាប់ផ្តើមដំណើរការនៃសាលាដំបូងនេះ។ ប្រសិនបើសាលាដំបូងខេត្តកែបមានចៅក្រមមិនគ្រប់គ្រាន់ ឬខ្វះខាតចៅក្រមដោយមូលហេតុវិសមិតភាព ជាអាទិ៍ ប្រធានសាលាដំបូងខេត្តកែបត្រូវស្នើសុំទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីចាត់តាំងចៅក្រមពីសាលាដំបូងផ្សេងទៀតមកបំពេញការងារតាមការចាំបាច់។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក