ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងទេសចរណ៍សម្រេចឱ្យបើកបៀរហ្គាឌិនឡើងវិញទូទាំងប្រទេស

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានសម្រេចឱ្យមានការបើកដំណើរការអាជីវកម្មបៀរហ្គាឌិនវិញនៅទូទាំងប្រទេស តាមការឯកភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ។

ក្នុងលិខិតចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានជម្រាបអភិបាលខេត្ត រាជធានីទាំងអស់ ឱ្យអនុញ្ញាតបើកដំណើរការអាជីវកម្មបៀរហ្គាឌិនវិញ តែតម្រូវឱ្យពិនិត្យលើវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាបរមា តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្ម។

ទោះជាយ៉ាងណា លោក ថោង ខុន បានឱ្យបន្តតាមដានសកម្មភាពអាជីវកម្មជាប្រចាំដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបើកប្រទេសលើគ្រប់វិស័យឡើងវិញបន្ទាប់ពីសម្រេចជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឱ្យអត្រានៃការឆ្លងជំងឺនេះកាន់តែថមថយទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក