ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីការបរទេសជឿថាច្បាប់វិនិយោគថ្មីនឹងជួយស្ដារឡើងវិញសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ-១៩

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានជំនឿថាប្រើច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាឧបករណ៍មួយដ៏សំខាន់មានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងការស្ដារឡើងវិញនូវសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគិន ស្របពេលដែលរាជរដ្ឋាភិបាលសម្រេចឱ្យមានការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងប្រទេសឡើងវិញជាបណ្ដើរៗ ដើម្បីទទួលស្វាគមន៍វិនិយោគិនបរទេស និងភ្ញៀវទេសចរណ៍ ជាពិសេសទេសចរណ៍វ៉ាក់សាំង។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងបែបនេះក្នុងសន្ទរកថាបើកក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្នាក់ដឹកនាំក្រសួង និងមន្រ្ដីការទូតកម្ពុជានៅក្រៅប្រទេស តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែតុលា កន្លងទៅ។ ច្បាប់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាមាន ១១ជំពូកនិង៤២មាត្រា ដែលបានធានានិងការពារវិនិយោគិនពីការផ្ដល់សំណងប្រសិនជារងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ ឬកលិយុគស៊ីវិល ឬការដាក់ប្រទេសក្នុងភាពអាសន្ន ច្បាប់នេះក៏ធានាមិនឱ្យមានការរំលោភបំពានដោយរដ្ឋទៅលើទ្រព្យសម្បត្តិរបស់វិនិយោគិន និងមិនត្រូវធ្វើការដកយកគម្រោងដែលវិនិយោគិនទទួលបានការអនុម័តឡើយ។

ច្បាប់ថ្មីនេះក៏ធានាដល់ការទិញ និងបង្វិលរូបិយបណ្ណទៅបរទេសបានដោយសេរី និងអនុញ្ញាតឱ្យវិនិយោគិនទទួលបានការស្នាក់នៅបណ្ដោះអាសន្នរយៈពេលវែងសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារក្នុងអំឡុងនៃគម្រោងរបស់ខ្លួនមានប្រតិបត្តិការ និងទទួលបានសិទ្ធិសុំបណ្ណការងារនិងសៀវភៅការងារសម្រាប់ខ្លួនឯងនិងសម្រាប់និយោជិតបរទេសរបស់ខ្លួន។

ក្រៅពីការការពារទាំងនេះ ច្បាប់នេះក៏បានលើកទឹកចិត្តអ្នកវិនិយោគជាមួយការលើកលែងពន្ធដារ និងពន្ធគយទាំងស្រុង ឬមួយផ្នែកណាមួយផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក