ភ្នំពេញ : ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងក្នុងអំឡុង១សប្តាហ៍នេះ ពីថ្ងៃទី១២ ដល់ ១៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជានឹងមានភ្លៀងធ្លាក់ប៉ាយ និងផ្គររន្ទះ ដោយសារទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក និងឧតុនិយម បន្តថាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ ជាមួយនិងខ្យល់កន្ត្រាក់រលកសមុទ្រខ្ពស់ ដែលអាចកើតមានពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១៕