ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាមេរិកផ្ដល់ជំនួយលើការស្នើសុំគម្រោងអភិរក្សវប្បធម៌នៅកម្ពុជា

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបើកឱ្យមានការស្នើសុំមូលនិធិក្នុងកម្មវិធីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ Ambassadors Fund for Cultural Preservation (AFCP) ។ ចំនួនទឹកប្រាក់នៃមូលនិធិនឹងមានចន្លោះពី ១ម៉ឺនដុល្លារទៅដល់៥០ម៉ឺនដុល្លារអាមេរិកក្នុងមួយគម្រោង។

មូលនិធិនេះត្រូវបានបង្កើតឡើងដើម្បីជួយប្រទេសនានាក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ពួកគេ។ សម្រាប់ប្រទេសកម្ពុជា វាមានគោលបំណងថែរក្សាទីតាំងវត្ថុបុរាណសំខាន់ៗ អគារប្រវត្តិសាស្ត្រ និងបូជនីយដ្ឋាន សារមន្ទីរសំខាន់ៗ និងទម្រង់នៃការបញ្ចេញមតិពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណីដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រឬវប្បធម៌ ហើយអាចបញ្ជ្រាបដល់សាធារណៈជននិងត្រូវបានការពារដោយច្បាប់កម្ពុជា។

អ្នកដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំជំនួយកម្មវិធី អាចដាក់ពាក្យបានជាភាសាអង់គ្លេសគឺយ៉ាងយូត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ទៅកាន់ផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាជិតវត្តភ្នំ។ មានតែគម្រោងអរូបីដែលបានជ្រើសរើសនិងត្រូវបានអនុម័តដោយវ៉ាស៊ីនតោនត្រូវបានជូនដំណឹង និងអញ្ជើញឱ្យដាក់សំណើពេញលេញសម្រាប់ជុំទី២ ត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក