ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គវត្តជាប់ចំណាត់ថ្នាក់ជាទីតាំងទេសចរណ៍ដែលគួរទៅលេងបំផុតនៅតំបន់អាស៊ាន

ភ្នំពេញ៖ គេហទំព័រទេសចរណ៍ Touropia បានចុះផ្សាយថាក្នុងចំណោមទីតាំងទេសចរណ៍ចំនួន២៩ដែលល្បីៗនៅតំបន់អាស៊ាន ប្រាសាទអង្គវត្តរបស់កម្ពុជាគឺជាទីតាំងទេសចរណ៍ដែលអ្នកទេសចរណ៍មិនគួររំលងបានដោយសារទីតាំងនេះបន្សល់នូវវប្បធម៌សំខាន់ៗជាច្រើន និងមានប្រាសាទជាច្រើនទៀតនៅពាសពេញព្រៃនៃតំបន់អង្គរវត្ត។

ក្រៅពីតំបន់ប្រាសាទអង្គរវត្ត រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក៏ត្រូវបានគេហទំព័រនេះចាត់ចូលជាទីតាំងដែលអ្នកទេសចរគួរទៅទស្សនាផងដែរ។

ក្រោយពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ជាង៣ឆ្នាំមកនេះពិភពលោកកំពុងវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញតាមបែបគន្លងថ្មី ជើងយន្តហោះនៃប្រទេសមួយចំនួនត្រូវបានបើកឡើងវិញជាបន្តបន្ទាប់ដែលធ្វើឱ្យមានចរន្តងើបឡើងវិញនៃទេសចរណ៍និងវិនិយោគទុន។

កាលពីថ្ងៃទី១ វិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើប្រទេសទាំងស្រុងឡើងវិញដើម្បីស្ដារសង្គមសេដ្ឋកិច្ចឡើងវិញ ស្របពេលដែលកម្ពុជានឹងបើកទទួលទេសចរណ៍វ៉ាក់សាំងនៅ ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង នៅថ្ងៃទី៣០ ខែវិច្ឆិកា និងនៅខេត្តសៀមរាបនៅខែមករា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក