ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតភរិយាលោក កែម ឡី រងការចោទប្រកាន់ថាកំពុងមានស្នេហាជាមួយបុរសដែលមានប្រពន្ធនិងកូនហើយ

ភ្នំពេញ៖ រូបភាពមួយសន្លឹកដែលបានផុសដោយសកម្មជនប្រឆាំងនៅបរទេសឈ្មោះ Chamroeurn Khmer បានបង្ហាញរូបភរិយាលោក កែម ឡី គឺអ្នកស្រី បូរ រចនា ថតជាមួយបុរសម្នាក់ក្នុងរថយន្តជាមួយទឹកមុខរីករាយ និងបានសរសេរថា៖ «នេះគឺរូបអតីតភរិយាលោក កែម ឡី ថតជាមួយអនាគតគ្រួសារក្រោយ។ ជូនពរ! (ខ្ញុំសុំមិនអត្ថាធិប្បាយអ្វីទេ បងប្អូនមើល ហើយយល់យ៉ាងណាស្រេចលើបងប្អូនចុះ) តែបើសួរថា ការពិតទេ? បាទ គឺជាការពិត» ។

បន្តពីក្រោមរូបដែលផុសនោះមានទាំងសារជូនពរ និងសារសោកស្ដាយ។ ការជូនពរនោះគឺពួកគេថាអ្នកស្រី បូ រចនា មានអ្នកថែរក្សាមានទីពឹងផ្អែក តែសារដែលសោកស្ដាយនោះគឺបានចោទប្រកាន់អ្នកស្រីថាបានយកប្ដីអ្នកដទៃកំពុងបំផ្លាញគ្រួសាររបស់អ្នកដទៃ។

ប្រភពពីសហគមន៍ខ្មែរនៅអូស្ត្រាលីបានបញ្ជាក់ប្រាប់ EAC News ថាជារឿងដែលមិនអាចទទួលយកបាននឹងបង្ហាញការហួសចិត្ត ខណៈបុរសដែលមានទំនាក់ទំនងជាមួយអ្នកស្រី បូ រចនា ជាបុរសដែលមានប្រពន្ធនិងមានកូន៤នាក់រួចទៅហើយ។ គាត់បានឱ្យដឹងថាភរិយាបុរសនោះមានទំនាក់ទំនងជិតស្និតជាមួយអ្នកស្រី បូ រចនា រហូតរាប់គ្នាជា «បងប្អូនធម៌» ថែមទៀតផង តែចុងក្រោយបានត្រឹមការឈឺចាប់។

នៅមិនទាន់មានការបកស្រាយយ៉ាងណាពីអ្នកស្រី បូ រចនា ខណៈដែលរឿងអាស្រូវយកប្ដីរបស់គេនេះត្រូវបានអ្នកគាំទ្រនៅប្រទេសអូស្ត្រាលីបង្ហាញការខកចិត្តជាខ្លាំង។

អាណិកជនខ្មែរនៅអូស្ត្រាលី អ្នកស្រី សុភី បានលើកឡើងប្រាប់ EAC News ថា៖ «គេគ្រប់គ្នាហួសចិត្ត! ពេលទើបមកដល់ខ្មែរយើងសឹងលើកទូល។ តែឥឡូវអស់ហើយ!»

លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្រោយការស្លាប់របស់លោកបណ្ឌិត កែម ឡី ភរិយារបស់លោកគឺអ្នកស្រី បូ រចនា ដែលកំពុងមានផ្ទៃពោះផងនោះជាមួយកូនប្រុស៤នាក់បានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសថៃ មុននឹងត្រូវបានសិទ្ធិរស់នៅប្រទេសអូស្ត្រាលីនៅឆ្នាំ២០១៨។ គិតរហូតមកដល់ពេលនេះមានរយៈពេលជាង៣ឆ្នាំហើយដែលអ្នកស្រីនិងកូនទទួលបានសិទ្ធិជ្រកកោននៅទឹកដីនៃប្រទេសអូស្រ្តាលី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក